ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ធ្លាប់​បរាជ័យ តែ​មិន​បោះបង់​! លោក ឈិ​ត តេង​រិ​ទ្ធ ប្រឹង​យក​ការស្រមើស្រមៃ​និពន្ធ​បទ​ភ្លេង​
19, Apr 2020 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធ្លាប់​បរាជ័យ​ក្នុងការ​និពន្ធ​បទ​ភ្លេង​រាប់មិនអស់ តែ​លោក ឈិ​ត តេង​រិ​ទ្ធ មិន​បោះបង់​ឡើយ ។ លោក តេង​រិ​ទ្ធ យក​ការបរាជ័យ​ទាំងនោះ មក​ធ្វើជា​បទពិសោធន៍ និង​បំពេញ​ចំណុច​ខ្វះខាត ដើម្បី​បង្កើន​ស្នាដៃ​ឡើងវិញ​។

 
​អ្នកនិពន្ធ​បទ​ភ្លេង​វ័យក្មេង​លោក ឈិ​ត តេង​រិ​ទ្ធ ដែល មាន​ស្នាដៃ​ក្នុងការ​និពន្ធ​បទ​ភ្លេង​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅក្នុង​បណ្តា​ផលិតកម្ម​ធំៗ​ដូចជា​ផលិតកម្ម រស្មី​ហង្ស​មាស ផលិតកម្ម​ថោ​ន ផលិតកម្ម​សាន់​ដេ ផលិតកម្ម​កាឡាក់ស៊ី និង​ផលិតកម្ម​មកុដ​មេ​ឌៀ​ជាដើម​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​សម្ភាស​របស់លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឈិ​ត តេង​រិ​ទ្ធ​ដូចតទៅ​៖

 
 
​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​លោក ឈិ​ត តេង​រិ​ទ្ធ ចូលប្រលូក​វិស័យ​និពន្ធ​បទ​ភ្លេង​នេះ​រយៈពេល​ជិត​១០​ឆ្នាំមាន​បទ​ចម្រៀង​ជាច្រើន​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​ដូចជា បទ​«​អា​ចក់​អា​ចែម​» របស់លោក​ព្រាប សុវត្ថិ បទ​«​ក្រមុំ​ខ្មែរ​» របស់លោក ខេមរៈ សិរីមន្ត បទ​«​នឹក​ខ្លាំងណាស់​» របស់​កញ្ញា បាន មុន្នី​ល័​ក្ខ បទ​«​ដឹង​ខ្ញុំ​យំ​ដែរ​ទេ​» របស់លោក ពេជ្រ ថា​ណា និង​មាន​បទ​ល្បីៗ​ជាច្រើន​ទៀតផង​ដែរ​។ 
 
​អ្នកនិពន្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ​ក៏បាន​ផ្តាំផ្ញើរ​ទៅដល់​អ្នក​ដែល​ស្រឡាញ់​វិស័យនេះ​សូមកុំ​បោះបង់​បើ​ស្រឡាញ់​ត្រូវ​ព្យាយាម​នៅ​ជាមួយ​វា ផលិត​វា​ឡើង ទោះ​មិនសូវ​ទទួលបាន​គាំទ្រ​ក៏​ជា​ស្នាដៃ​របស់​យើង យើង​ត្រូវ​ចេះ​ស្រឡាញ់​ស្នាដៃ​ខ្លួនឯង​ពេលណា​មួយ​យើង​និង​ទទួលបាន​វា​មកវិញ​។​
 
 

Tag:
 និពន្ធ​បទ​ភ្លេង​
 ​ឈិ​ត តេង​រិ​ទ្ធ​
 ​និពន្ធ​បទ​ភ្លេង
© រក្សាសិទ្ធិដោយ thmeythmey.com