COVID-19
អន្តរជាតិ
COVID-19៖ វៀតណាម​គ្មាន​ករណី​ឆ្លង​៤​ថ្ងៃ​ជាប់​គ្នា ខណៈ​ឡាវ​គ្មាន​មួយ​សប្ដាហ៍​ពេញ​
20, Apr 2020 , 3:40 pm        
រូបភាព
ដោយ:
​ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​បញ្ជាក់ថា គ្មាន​ករណី​ជំងឺ​COVID-19​ថ្មី​ឡើយ បាន​រកឃើញ​កាលពី​ថ្ងៃ​១៩ ខែមេសា​។ នេះ​គឺជា​ថ្ងៃទី​៤​ហើយ​ដែល​វៀតណាម​គ្មាន​ករណី​COVID-19​ថ្មី​។ ចំណែក ឡាវ គ្មាន​ករណី​COVID-19​ថ្មី​ផងដែរ សម្រាប់​ពេល​៧​ថ្ងៃ​ជាប់​គ្នា​។

 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែមេសា អ្នក​ឆ្លង​សរុប​ក្នុងប្រទេស​វៀតណាម មាន ២៦៨​នាក់​ដដែល ក្នុងនោះ​អ្នកជំងឺ​២០៣​នាក់​បានជា​សះស្បើយ ខណៈ​ប្រទេស​នេះ​គ្មាន​ករណី​ស្លាប់​ដោយសារ​COVID-19​ឡើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​វៀតណាម ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Vietnam News ។ 
 
​ចំណែក ប្រទេស​ឡាវ​វិញ តួលេខ​អ្នកជំងឺ​COVID-19​សរុប​មាន​១៩​ករណី​ដដែល ក្នុងនោះ​២​នាក់​ជាសះស្បើយ ខណៈ​គ្មាន​ករណី​ឆ្លង​ថ្មី​ត្រូវបាន​រកឃើញ​ឡើយ​។ នេះ​បើតាម​ការអះអាង​របស់​អនុរដ្ឋមន្ត្រី​សុខាភិបាល​ឡាវ Phouthone Meaungpa ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃទី​១៩ ខែមេសា ហើយ​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ ឡាវ​បាន​រកឃើញ​ករណី​ឆ្លង​COVID-19​ចំនួន​ពីរ​នាក់​ដំបូង​កាលពី​ថ្ងៃទី​២៤ ខែមីនា​៕
 

Tag:
 ឡាវ​
  វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com