ពលករ​មកពី​ថៃ​ជាង ៤០០​នាក់ ដែល​សង្ស័យ​មាន​កូ​វីដ​-១៩ បានធ្វើ​តេស្ត​អវិជ្ជមាន​ទាំងអស់​
COVID-19
ជាតិ
ពលករ​មកពី​ថៃ​ជាង ៤០០​នាក់ ដែល​សង្ស័យ​មាន​កូ​វីដ​-១៩ បានធ្វើ​តេស្ត​អវិជ្ជមាន​ទាំងអស់​
21, Apr 2020 , 9:45 am        
រូបភាព
​ភ្នំពេញ​៖ ពលករ​មកពី​ប្រទេស​ថៃ​ជាង ៤០០​នាក់ ដែល​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​ធ្វើតេស្ត ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព​កូ​វីដ​-១៩​ កាលពីថ្ងៃទី២០មេសា។​


 
​ក្នុងចំណោម​ពលករ ៩​ម៉ឺន​នាក់ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ មាន​ពលករ​ជាង ៤០០​នាក់ សង្ស័យ​មាន​កូ​វីដ​១៩​។ ពលករ​ជាង​៤០០​នាក់​នេះ ត្រូវបាន​យក​សំណាក​ទៅពិនិត្យ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ទាំងអស់​។​



 
​លោក លី សូ​វ៉ាន់ បញ្ជាក់​យ៉ាង​ដូច្នេះ​៖  «​រហូតមកដល់​ពេលនេះ គឺ​យើង​តេស្ត​អ្នក​ដែល​សង្ស័យ​កូ​វីដ​១៩ ជា​ពលករ​ដែល​មកពី​ប្រទេស​ថៃ​បាន​ជាង ៤១០​ករណី​។ ប៉ុន្តែ​លទ្ធផល​ដែល​យើង​យក​ចេញពី​ច្រក​ទាំងបី និង​ករណី​ស្នាក់នៅ​ច​ត្តា​ឡី​ស័ក គឺ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​»​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២១ មេសា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ-​១៩​សរុប​ចំនួន ១២២​នាក់ ក្នុងនោះកម្ពុជា​បាន​ព្យាបាល​អ្នកជំឲ្យ ជាសះស្បើយ​ចំនួន ១១០​នាក់ ស្មើនឹង ៩០.១៦​ភាគរយ​៕  

Tag:
 COVID19
  ពលករ​
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com