COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​ចិន​ចាប់ផ្តើម​សង់​កីឡដ្ឋាន​ធំជាងគេ​លើ​លោក តម្លៃ​១,៧​ពាន់​លាន​ដុល្លារ
21, Apr 2020 , 8:39 pm        
រូបភាព
​ក្លិប​បាល់ទាត់ Guanzhou Evergrande នៃ​លី​គ​កំពូល​ចិន​បានចាប់ផ្តើម​ដំណើរការ​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ធំជាងគេ​លើ​លោក​ហើយ បន្ទាប់ពី​ជំងឺ​រាតត្បាត COVID-19 ថមថយ​កាន់តែច្រើន​ក្នុងប្រទេស​នេះ​។ ក្លិប​យក្ស​ចិន​មួយ​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សង់​កីឡដ្ឋាន​ដែល​ផ្ទុក​ទស្សនិកជន​ដល់​ទៅមួយ​សែន​នាក់​នេះ​។​


 
​កីឡដ្ឋាន​ដែលមាន​រូបរាង​ដូច​ផ្កាឈូក​របស់​ក្លិប​កីឡាបាល់ទាត់​យក្ស Guanzhou Evergrande នៃ​លី​គ​កំពូល​ចិន (CSL) បានចាប់ផ្តើម​សាងសង់​ហើយ​ក្នុង​រង្វង់​ទឹកប្រាក់ ១,៧​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​រំពឹងថា​នឹង​រួចរាល់​នៅក្នុង​ឆ្នាំ​២០២២​។​
 
​កីឡដ្ឋាន​បាល់ទាត់​ដែល​ធំជាងគេ​លើ​លោក​មួយ​នេះ អាច​ផ្ទុក​អ្នកទស្សនា​ផ្ទាល់​រហូតដល់​១០០០០០​នាក់ និង​កៅអីអង្គុយ​ពិសេសៗ​ជាច្រើន​កន្លែង​ទៀត ដោយ​គោរព​តាម​ស្តង់ដា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។​


 
​កីឡដ្ឋាន​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២២ នេះ​នឹង​យកទៅ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ Asian Cup ឆ្នាំ ២០២៣ ។ វា​ជា​សញ្ញា​បង្ហាញថា លី​គ​បាល់ទាត់ និង​ចិន​ក៏​ប្រាកដ​ចិត្ត​ថា ការប្រមូលផ្តុំ​មនុស្ស​ដ៏​ច្រើន​ក្នុង​កម្មវិធី​កីឡា នឹង​ចាប់ផ្តើម​ឡើងវិញ​ដោយ​គ្មាន​ការ​រឹតត្បិត​នៃ​ច្រាប់​គម្លាត​សុ​វត្តិភាព​ដូច​ពេលនេះ​។​
 
​ក្លិប Guanzhou Evergrande ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​នៅ​ប្រទេស​ចិន​ឈ្មោះ Evergrande ដែល​រកចំណូលបាន ៦៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩​។ មិន​ត្រឹមតែ​សង់​កីឡដ្ឋាន​នេះឡើយ ក្លិប​ម្ចាស់​ជើងឯក CSL រដូវ​កាល​មុន ក៏​គ្រោង​សាងសង់​កីឡដ្ឋាន​ពីរ ទៅ​បី​ទៀត​ដើម្បី​ត្រៀម​ទុក​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡាបាល់ទាត់​ពិភពលោក World Cup នៅ​ថ្ងៃ​ណាមួយ​ខាងមុខ​ផងដែរ​៕







Tag:
 Guanzhou Evergrande
  COVID-19
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com