ពីនេះ ពីនោះ
«​រៀន​គួរ​» មានន័យថា​យ៉ាងម៉េច​?
22, Apr 2020 , 7:39 am        
រូបភាព
ទិដ្ឋភាពសិស្សានុសិស្សរៀនតាមគួរនៅសាលាជ័យថា​វីកាលពីខែ​តុលា ឆ្នាំ​២០១៩
ទិដ្ឋភាពសិស្សានុសិស្សរៀនតាមគួរនៅសាលាជ័យថា​វីកាលពីខែ​តុលា ឆ្នាំ​២០១៩
ដោយ: ថ្មីៗ
​ពាក្យ «​រៀន​គួរ​» ត្រូវបាន​កាត់​យល់​ជាទូទៅ​ថា ជាការ​រៀន​ដោយ​បង់​កម្រៃ​ជា​លក្ខណៈ​ឯកជន ឬ​ការរៀន​បន្ថែម​។ ឧទាហរណ៍​ថា កញ្ញា អ៊ូ សុខ​មាន រៀន​នៅ​សាលា​មិនសូវ​ចេះ ដូច្នេះ ក៏​រៀន​គួរ​បន្ថែមទៀត​នៅផ្ទះ​។ តែ​តាមពិត ពាក្យ​«​គួរ​» ដែលជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង មិនមាន​ន័យចំ​យ៉ាង​ដូច្នេះ​ឡើយ​។​

 
​រៀន គឺជា​ពាក្យ​ខ្មែរ តែ​ពាក្យ​«​គួរ​»(Cours) គឺជា​ពាក្យ​បារាំង​ដែល​មានន័យថា វគ្គ​សិក្សា ឬ មេរៀន (​ឧ​.​មេរៀន​គណិតវិទ្យា​)​។ ដូច្នេះ ប្រសិនបើ​គេ​បកប្រែ​តាមន័យ​ភាសា​បារាំង «​រៀន​គួរ​» មានន័យថា «​រៀន មេរៀន​»  ពោល គឺ​មិនមែន​មានន័យថា រៀន​បង់លុយ​ជា​លក្ខណៈ​ឯកជន ឬ​រៀន​បន្ថែម ដូច​អ្វីដែល​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ធ្លាប់​គិត​នោះទេ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ បើ​យើង​ចង់​សំដៅ លើ​ការរៀន​បង់លុយ យើង​អាច​និយាយបានថា «​រៀន​គួរ​ក្រៅ​ម៉ោង ឬ​គួរ​បន្ថែម​»៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com