ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! មូលហេតុ​ល្អៗ​ដែល​អ្នក​គួរ​រៀន​ញ៉ាំ “​អណ្ដាតគោ​”
22, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​ដឹងថា​អណ្ដាតគោ​ក៏ត្រូវ​បាន​គេ​យកមក​ចម្អិន​ទទួលទាន​ជា​អាហារ​មួយ​ប្រភេទ​ផងដែរ​។ ទោះជា​យ៉ាងណា​មាន​អ្នកខ្លះ​មិនចេះ​ញ៉ាំ ឬ​មិន​ចូលចិត្ត​អណ្ដាតគោ​ឡើយ​! ប៉ុន្តែ​ក៏​អាច​នឹង​ប្ដូរ​ចិត្ត​វិញ​មិន​ខាន​ក្រោយ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​។ ថា​តើ​អណ្ដាតគោ​អាច​ផ្ដល់​ផល​ល្អៗ​អ្វី​ខ្លះទៅ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​គួរ​រួមបញ្ចូល​អណ្ដាតគោ​ក្នុង​របប​អាហារ ៖

១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​អណ្ដាតគោ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស័ង្កសី​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។​

២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំ​ងឹ​ខ្វះ​គ្រាប់​ឈាមក្រហម​
 
​ការ​ទទួលទាន​អណ្ដាតគោ​ក៏​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ដែក​ចាំបាច់​ដើម្បី​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ផងដែរ​។ ប្រសិនបើ​អ្នកមាន​បញ្ហា​ខ្វះ​គ្រាន់​ឈាមក្រហម ឬ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ ចូរ​ព្យាយាម​ទទួលទាន​អណ្ដាតគោ​។​
 
៣. បង្កើន​ថាមពល​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​វត្ត​មាននៃ​ជាតិ​ដែក​និង​វីតាមីន B12 ក្នុង​អណ្ដាតគោ​។ ម្យ៉ាង​វិញ​ការរួមបញ្ចូល​អណ្ដាតគោ​ក្នុង​របប​អាហារ​ក៏​ជួយ​បំបាត់​បញ្ហា​អស់កម្លាំង​ល្ហិតល្ហៃ​ដែលជា​អាកា​រៈទូ​ទៅ​បំផុត​មួយ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក​ផងដែរ​។​

៤. បង្កើន​ម៉ាស​សាច់ដុំ​
​នេះ​ក៏​ព្រោះតែ​អណ្ដាតគោ​មាន​ផ្ទុក​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​ចង់​បង្កើន​ម៉ាស​សាច់ដុំ​ឆាប់រហ័ស​គួរ​ព្យាយាម​ទទួលទាន​អណ្ដាតគោ​។ ប្រូតេអ៊ីន​ក្នុង​អណ្ដាតគោ​ថែមទាំង​សំខាន់​ក្នុងការ​រក្សា​សុខភាព​ស្បែក​និង​តុល្យភាព​នៃ​អ័រម៉ូន​គួរឱ្យកត់សម្គាល់​។​
 
៥. ពង្រឹង​សុខភាព​ខួរក្បាល​និង​សរសៃប្រសាទ​
 
​អណ្ដាតគោ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B ដែល​ចាំបាច់​សម្រាប់​រក្សា​កោសិកា​ខួរក្បាល​សុខភាព​ល្អ​។ វីតាមីន​នេះ​ក៏​សំខាន់​សម្រាប់​រក្សា​មុខងារ​សរសៃប្រសាទ​ប្រក្រតី​ប្រសើរ​ផងដែរ​។​
 
៦. បញ្ចុះ​សម្ពាធ​ឈាម​

​អណ្ដាតគោ​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។​
 
​ប្រយ័ត្ន​! ទោះជា​យ៉ាងណា​គួរ​ទទួលទាន​អណ្ដាតគោ​ក្នុង​កម្រិត​មធ្យម ក៏​ព្រោះ​វា​មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com