COVID-19
ONE Championship
កីឡាជាតិ
ជាតិ
តារា​គុន​ចម្រុះ​បញ្ចេញ​ទស្សន​ជុំវិញ​ការប្រែប្រួល​បន្ទាប់ពី​ចប់ Covid-19
23, Apr 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​តារា​ប្រចាំ​សង្វៀន ONE Championship បាន​ព្យាយាម​ហ្វឹកហាត់​នៅផ្ទះ​ដើម្បី​រក្សា​លំនឹង​នៃ​ក្បាច់ និង​កម្លាំង​ឲ្យ​នៅ​ដូច​ធម្មតា​អំឡុងពេល​ជំងឺ​កំពុង​រាតត្បាត​ដោយ​ឥត​ព្រាងទុក​។



ពិភពលោក​ទាំងមូល​ត្រូវ​ជះឥទ្ធិពល​អាក្រក់​ដោយ COVID-19 ដ៏​កាច​សាហាវ​នេះ និង​បន្សល់ទុក​មនុស្ស​ស្លាប់​ជាច្រើន​ម៉ឺន​នាក់​។ យ៉ាងណាក្ដី​តារា​គុន​ចម្រុះ​ជួរមុខ​ជាច្រើន​បាន​ចែករំលែក​ទស្សន​មួយចំនួន​ពេល​ត្រលប់​មកវិញ​បន្ទាប់ពី Covid-19 ត្រូវ​សាបសូន្យ​។ 
 
Shinya Aoki

«​ខ្ញុំ​ចាត់ទុកថា​វា​ជា​សង្គ្រាម​ដ៏​យូរលង់​។ ជាក់ស្ដែង​មេរោគ​នេះ​បាន​បង្ខំ​ឲ្យ​មនុស្ស​ជួបគ្នា​តាមរយៈ​វីដេអូ​ខន​ហ្វឺ​ហ្វ្រេ​ន (video conferences) និង​បណ្ដាញ​សង្គម​។ មនុស្ស​បានចាប់ផ្ដើម​ទទួលស្គាល់ និង ស្វែងរក​ការរស់នៅ​ប្រកប​សុវត្ថិភាព​។  មនុស្ស​ជាច្រើន​ចាប់ផ្ដើម​រស់នៅ​ទៅតាម​ជីវភាព​របស់ខ្លួន​ដោយ​មិន​គិតពី​គំនិត​អ្នកដទៃ​នាពេលនេះ​»​។ 
 
Thanh Le

«​ខ្ញុំ​គិតថា​វា​មាន​ផ្លូវ​ពីរ​។ ជីវិត​នឹង​ត្រលប់មក​ធម្មតា​វិញ ហើយ​អ្នក​រាល់គ្នា​នឹង​ត្រលប់មក​រស់នៅ​ដូចដើម​វិញ ឬ ពេលនេះ​ត្រូវ​រៀន​អំពី​រឿងរ៉ាវ​ថ្មីៗ​ដើម្បី​ទប់ទល់​នឹង​ភាព​អន្តរាយ​របស់​ពិភពលោក​។ ជាទូទៅ ខ្ញុំ​គិតថា​វា​បាន​អប់រំ​មនុស្ស​ឲ្យ​កាន់​តែមាន​អនាម័យ និង រស់នៅ​ប្រកបដោយ​ផាសុកភាព​។ វា​បាន​ផ្លាស់ប្ដូរ​វិធី​រស់នៅ​សម្រាប់​សុខភាព និង​នាំ​មនុស្ស​ឲ្យ​កាន់តែ​មានការ​យកចិត្ត​ទុកដាក់​ដោយ​ខ្លួនឯង​»​។ 

Keanu Subba
 
«​វា​ជាការ​ភ័យខ្លាច​ដែល​អ្នក​មិនដឹងថា​ថ្ងៃស្អែក​កើត​អី​នោះទេ​។ ប៉ុន្តែ​វា​មានការ​ផ្លាស់ប្ដូរ​ច្រើន​កាលពី​ខែ​កន្លង​ទៅដោយ​គេ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​។ ខ្ញុំ​មិនអាច​ឃើញ​ម៉ាក់​របស់ខ្ញុំ​។ នេះ​ជា​រឿង​អន្ទះសា​បំផុត​។ ខ្ញុំ​សង្ឃឹមថា​អ្វីៗ​នឹង​ប្រសើរឡើង​»​។ «​ខ្ញុំ​សឹងតែ​មិនដឹងថា​នឹងមាន​អ្វី​កើតឡើង​នោះឡើយ​។ ខ្ញុំ​សង្ឃឹមថា​យើង​អាច​ចេញទៅ​ក្រៅ​រៀងរាល់ថ្ងៃ​។ នៅពេល​ជំងឺ​ចាប់ផ្ដើម​ថយ នោះ​មនុស្ស​ច្បាស់​ជា​យល់ដឹង​អំពី​ការប្រយ័ត្នប្រយែង​កាន់តែច្រើន​»​។ 
 
Troy Worthen
 
«​ក្នុង​លោក​ដ៏​ល្អឥតខ្ចោះ ខ្ញុំ​គិតថា​នឹងធ្វើ​ឲ្យ​កាន់តែ​មានការ​រស់នៅ​ល្អប្រសើរ​។ មនុស្ស​ចូលចិត្ត​ភាព​សុំា​អ្វីដែល​ខ្លួន​មាន ហើយ​មាន​តម្រូវការ​ច្រើន​។ ក្នុងនោះដែរ មាន​មនុស្ស​ជាច្រើន​កាន់តែ​មានបទពិសោធន៍​ក្នុងការ​រស់នៅ​។ ការ​នៅ​រស់នៅ​សិង្ហ​បុរី គឺ​ពិតជា​ល្អ​ណាស់​។ ហើយ​យើង​អាច​តវ៉ា​អំពី​រឿងរ៉ាវ​ខ្លះ ។ ពេលខ្លះ​ក៏​យើង​មិន​សប្បាយចិត្ត​ដាក់គ្នា​ដែរ​។ ខ្ញុំ​ជឿជាក់ថា​ពួកគេ​បើកភ្នែក​ទទួលស្គាល់​រឿង​ល្អ និង​គិត​វិជ្ជមាន​ទាំង​សហគមន៍ និង ទូទាំង​ពិភពលោក​»​។ 
 
Leandro Ataides
 
«​ខ្ញុំ​គិតថា​មានការ​ផ្លាស់ប្ដូរ​ច្រើន ព្រោះ​មនុស្ស​ជាច្រើន​ពេញចិត្ត​នឹង​ការរស់នៅ​ជាមួយ​កូនៗ​តាម​គេហដ្ឋាន​។ ពីមុន​ពួកគេ គ្រាន់តែ​ទៅធ្វើ​ការ ពួកគេ​រវល់ និង​ពេលខ្លះ​អត់​មាន​ពេល​ជជែក​ជាមួយ​កូនៗ អត់​ពេល​ជជែក​លេង​ជាមួយ​ប្រពន្ធ ឬ អត់​ពេល​ហាត់​កីឡា​ជាដើម​។ ឥឡូវនេះ​មនុស្ស​មានការ​ផ្ដោតអារម្មណ៍​ច្រើន​។ មនុស្ស​កាន់តែ​ចិត្តល្អ កាន់តែ​ផ្ដោតអារម្មណ៍ ព្រោះ​មានការ​ផ្លាស់ប្ដូរ​គ្រប់​វិនាទី​។ គេ​អាច​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ និង​គេ​អាច​អរគុណ​ដល់ពេល​វេលា​នេះ​នៅ​ជុំ​គ្រួសារ​។ មនុស្ស​ជជែក​គ្នាច្រើន សើច​សប្បាយ មើល​ខ្សែភាពយន្ត ហើយ​មានរឿង​ជាច្រើន​ទៀត​ធ្វើ​រួមគ្នា​ក្នុងអំឡុង​ពេលនេះ​»​។​
 
Amir Khan
 
«​ខ្ញុំ​មាន​អារម្មណ៍​ចាប់តាំងពី​មេរោគ​នេះ​មិនទាន់​កើតឡើង​។ ខ្ញុំ​គិតថា​វា​មិនមែនជា​បញ្ហា​ទេ​។ វា​ជា​មេរៀន​ដែល​ត្រូវ​រៀន​និង​ពេញចិត្ត​អ្វីដែល​យើង​មាន​។ មិនមែន​តែ​ខ្ញុំ​ទេ​ប៉ុន្តែ​អ្នក​រាល់គ្នា​មាន​ផ្នត់គំនិត​ផ្សេងគ្នា​។ ខ្ញុំ​សឹងតែ​មិន​ជឿថា​ខ្ញុំ​បារម្ភ​អំពី​រឿងរ៉ាវ​តូចតាច​កាលពី​ពីរ​បី​ខែ​មុន តែ​ពេលនេះ​មិនមាន​បញ្ហា​នោះឡើយ​»​។ 
 
Mohammed Bin Mahmoud
 
«​ខ្ញុំ​ជឿជាក់ថា​មនុស្ស​គ្រប់រូប​មាន​ភាព​ខុសប្លែកគ្នា​ក្នុងការ​រស់នៅ​ដោយសារ Covid-19​។ ខ្ញុំ​មិនអាច​និយាយ​ជំនួស​គេ​បានទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ គឺ​ជឿថា ខ្ញុំ​នឹងមាន​អនាម័យ​កាន់តែ​ល្អ​។ មនុស្ស​ជាច្រើន​អាច​ផ្លាស់ប្ដូរ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​យ៉ាងណា​វា​ជាការ​ចាប់ផ្ដើម​មួយ​»​។ 
 
Eko Roni Saputra
 
«​ខ្ញុំ​សង្ឃឹមថា​មេរោគ​ឆ្លង​នេះ ចប់​ឆាប់ៗ​។ ហើយ​រំពឹងថា​យើង​រាល់គ្នា​ថែរក្សា​សុខភាព​កាន់តែ​ល្អ​។ សម្រាប់​ខ្ញុំ គឺ​នៅតែ​រក្សា​អនាម័យ​បានល្អ​ព្រោះ​ខ្ញុំ​ជា​កីឡាករ​ស្រាប់​។ ជា​សំណាង​មួយ ព្រោះ​យើង​រស់នៅ​សម័យ​បច្ចេកវិទ្យា ហើយ​រឿងរ៉ាវ​ជាច្រើន​យើង​ធ្វើការ​ងារ​ពី​ចម្ងាយ​បាន (remote)​។ ស្ថានភាព​នេះ​បាន​បង្ហាត់​យើង​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ខ្ញុំ​បាន​ទាក់ទង​ជាមួយ​គ្រួសារ និង​សាច់ញាតិ​កាន់តែ​ញឹកញាប់​នៅ​ប្រទេស​ផ្សេងៗ​គ្នា​»​។​
 
Aleksi Toivonen
 
«​ខ្ញុំ​មិនអាច​ប៉ាន់ស្មាន​រឿងនេះ​ទេ​។ ប៉ុន្តែ ខ្ញុំ​គិតថា​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​មនុស្សជាតិ​។ បើសិន​មាន​ករណី​ដូចគ្នានេះ គ្រប់​ជាតិ​សាសន៍​និង​មនុស្ស​មានការ​ត្រៀមលក្ខណៈ​តិចតួច​ប៉ុណ្ណោះ​។ យ៉ាងណាក្ដី​វា​បាន​ប៉ះពាល់​ដល់​បរិស្ថាន និង​ជះឥទ្ធិពល​ផ្សេងគ្នា​ទៅតាម​ប្រទេស​នីមួយៗ​។ ប៉ុន្តែ​គ្រប់​ប្រទេស​និង​មនុស្សជាតិ​បាន​រៀន​សម្របសម្រួល​អំពី​ស្ថានភាព​នេះ​។ ខ្ញុំ​មិនមែន​វាយតម្លៃ ឬ ផ្ដល់យោបល់​អ្វី​ទេ ប៉ុន្តែ ខ្ញុំ​ផ្ដោតលើ​ខ្លួនឯង​ប៉ុណ្ណោះ​»​។ 
 
Radeem Rahman

«​អ្វីដែល​ខ្ញុំ​ទទួលស្គាល់​នោះ​គឺ​ការ​ខ្វល់ខ្វាយ​។ យើង​ត្រូវ​ស៊ើបអង្កេត​អំពី​រឿងរ៉ាវ​នៅ​ជុំវិញ​។ អ្វីដែល​ខ្ញុំ​បានឃើញ គឺ​មនុស្ស​ចេះ​ជួយ​គ្នា​។ បន្ទាប់ពី​មេរោគ​នេះ​កើតឡើង អ្វីដែល​តាមដាន​តាម​ទូរទស្សន៍ ឬ ព័ត៌មាន គឺ ការថែរក្សា​អនាម័យ​។ ប៉ុន្តែ​មនុស្ស​មួយចំនួន គឺមាន​ភាព​ខ្ជិលច្រអូស​នៅឡើយ​។ បែបណា​ក្ដី ពេល​ខ្ញុំ​ដល់ផ្ទះ​ខ្ញុំ តែងតែ​លាងដៃ និង​បោក​ខោអាវ​។ នៅពេល​មនុស្ស​មិន​យកចិត្តទុកដាក់ នោះ​វា​នឹង​កើតឡើង ហើយ​បន្ត​រាលដាល​។ ខ្ញុំ​គិតថា​មនុស្ស​ត្រូវ​ចាប់ផ្ដើម​យល់​អំពី​អនាម័យ​ផ្ទាល់ខ្លួន​ព្រោះ​វា​សំខាន់​ណាស់​។ ក្រោយ​មេរោគ​នេះ​សាបសូន្យ យើង​ត្រូវ​ក្រឡេកមើល​ក្រោយ និង​ត្រូវ​ថែរក្សា​ខ្លួន និង​មនុស្ស​ជុំវិញខ្លួន​។ នេះ​ជា​មូលដ្ឋានគ្រឹះ ហើយ​អ្នក​ត្រូវ​លាងដៃ​ជាប្រចាំ​ទោះ​មេរោគ​ផុត​ពូជ​ក្ដី​»​។ 
 
Rudy Agustian
 
«​នៅ​មានរឿង​វិជ្ជមាន​ជាច្រើន​ដែល​យើង​ត្រូវ​រក្សា​។ មនុស្ស​ជាច្រើន​បាន​យល់ដឹង​អំពី​ការថែរក្សា​អនាម័យ​, ហាត់​កីឡា និង​ហាត់ប្រាណ​, ហាលថ្ងៃ​នាពេល​ព្រឹក​ព្រលឹម​, លេប​ឬ​ញុំ​ា​វីតាមីន​និង​អាហារ​សុខភាព​ដើម្បី​ការពារ​ប្រព័ន្ធ​សុំា​នៃ​រាងកាយ​។ យើង​នៅតែ​រក្សា​ទម្លាប់​នេះ​បន្ទាប់​មេរោគ​ឆ្លង​ត្រូវ​ផុតរលត់​ទៅ ព្រោះថា​សុខភាព​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្សជាតិ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com