ជាតិ
ពីនេះ ពីនោះ
ចង់ដឹងពីដំណើរអ្វីមួយ ត្រូវនិយាយថា «យ៉ាងម៉េចហើយ?» មិនមែន«យ៉ាងមិចហើយ?» ឡើយ 
×![]()
អ្នកខ្លះតែងសរសេរថា យ៉ាងម៉េចទៅហើយ? ខ្លះទៀតសរសេរថា យ៉ាងមិចទៅហើយ?។ អ្នកដែលប្រើឃ្លាទាំងពីរគឹសុទ្ធតែអាងថាមានពាក្យ«ម៉េច និងមិច» នៅក្នុងវចនានុក្រម។ ទោះបីពាក្យទាំងពីរនេះមានសូរសៀងដូចគ្នា តែពាក្យទាំងពីរនេះមានន័យខុសគ្នា។
«ម៉េច» ជាបុច្ឆននិបាត មានន័យថា ចោទសួរគ្នាដោយឆ្ងល់ និងដោយចង់ដឹង ដូចជា ម៉េចកើតទេ? ម៉េចបានទេ? ថាម៉េច? ម៉េច ប្រើសម្រាប់ដោយសេចក្តីសិ្នទ្ធសា្នល ដោយនិយាយថា ម៉េចក៏ដោយ, ម៉េចទៅ? ថាម៉េច? យ៉ាងម៉េច? ជាដើម។ ពាក្យសាមញ្ញថា «ម៉េច» ប្រើសម្រាប់បង្ហាញសេចក្ដីស្និទ្ធស្នាល។ ម៉េចក៏ដោយ, ម៉េចទៅ? ថាម៉េច? យ៉ាងម៉េច?។ល។
វចនានុក្រមខ្មែរក៏បានបញ្ជាក់ពាក្យ«ម្តេច» ជានិបាតសព្ទ សម្រាប់និយាយចោទសួរជាសំណួរផងដែរ ដូចជាសួរថា ម្តេចទៅអេះ? យ៉ាងណាទៅអេះ? ធ្វើម្តេចហ្ន៎? ភាគច្រើននិយាយម្យ៉ាងទៀតថា ដូចម្តេច?។ ដើម្បីបញ្ជាក់ពីសំណួរឲ្យកាន់តែច្បាស់បន្ថែមទៀត ពួកគេប្រើជាពាក្យថា ម្តេចទៅ? ឬយ៉ាងណាទៅ? ឬធ្វើម្តេចទៅ?ជាដើម។
ចំណែក«មិច» មានន័យដាច់ដោយឡែកពីពាក្យទាំងពីរខាងលើនេះ។ «មិច» ជាកិរិយាសព្ទ មានន័យថា ប៉ប្រិចភ្នែកខ្លាំងសម្តែងអាការជាសញ្ញា ឲ្យអ្នកដទៃដឹងក្នុងដំណើរអ្វីមួយ, ប៉ប្រិចភ្នែកខ្លាំងឲ្យសញ្ញាគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com