COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​៖ សុខភាព​លោក ច​ន​សុន ល្អ​វិញ​ហើយ​ក្រោយ​ឆ្លង COVID-19
24, Apr 2020 , 11:29 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុខ។ រូបភាព៖ Reuters
លោកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុខ។ រូបភាព៖ Reuters
​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស លោក Matt Hancock នា​ថ្ងៃទី​២៤ ខែមេសា បាន​អះអាងថា សុខភាព​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន មាន​ស្ថាន​ភាពល្អ និង​ជាសះស្បើយ​ពី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។


​បន្ទាប់ពី​ផ្ទុក COVID-19 ជិត​រយៈពេល​១​ខែ​មក ពេលនេះ​ស្ថានភាព​របស់លោក​នាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន បានល្អ​ប្រសើរ និង​ជាសះស្បើយ​ហើយ​។ ប្រាប់​សារព័ត៌មាន Sky News រដ្ឋមន្ត្រី​សុខាភិបាល លោក Matt Hancock បានបញ្ជាក់​ថា​យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំ​ប្រាកដ​ណាស់​ថា លោកនាយក​រដ្ឋមន្ត្រី នឹង​ត្រលប់មក​ធ្វើការ​ក្នុងពេល​ឆាប់ៗ​នេះ តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​»​។
 
​ដោយបាន​និយាយ​ជាមួយ​លោក ច​ន​សុខ នា​ថ្ងៃទី​២៣ ខែមេសា លោក​រដ្ឋមន្ត្រី​សុខាភិបាល​បាន​បន្តថា អវត្តមាន​របស់លោក​នាយករដ្ឋមន្ត្រី នៅពេលនេះ គឺ​ធ្វើតាម​ការផ្តល់​យោបល់​ពី​វេជ្ជបណ្ឌិត​។ 
 
​ពេលនេះ លោក ច​ន​សុន បាន​ចំណាយពេល​សម្រាកកាយ​នៅ​និវេសនដ្ឋាន Chequers ដែលជា​ផ្ទះ​ឯកជន​របស់​នាយករ​ដ្ឋ​មន្ត្រី​នៅ​ភាគ​ខាងជើង​អង់គ្លេស​។​
 
​លោកនាយក​រដ្ឋមន្ត្រី ប្រកាស​ពី​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅ​ថ្ងៃទី​២៧ ខែមីនា តាម​ការ​រយៈ​បណ្តាញ​សង្គម Twitter របស់លោក​ផ្ទាល់​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក លោក ច​ន​សុន ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ប៉ុន្តែ​បី​ថ្ងៃ​បន្ទាប់​លោក​ចាកចេញ​វិញ បន្ទាប់ពី​មាន​ស្ថានភាព​ធូរស្រាល​។ 
 
​ក្នុង​ថ្ងៃ​លោកនាយក​រដ្ឋមន្ត្រី​ប្រកា​សមាន​ផ្ទុក COVID-19 នេះ លោក​រដ្ឋមន្ត្រី​សុខាភិបាល​ខាងលើ ក៏ត្រូវ​បាន​គេ​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ផងដែរ​។ តែ​លោក​រដ្ឋមន្ត្រី Hancock ជាសះស្បើយ​វិញ ក្រោយពី​ផ្ទុក COVID-19 បាន​មួយរយៈ​ខ្លី​។ 
 
​គិត​មក​ត្រឹម​ពេលនេះ អង់គ្លេស​មាន​ករណី COVID-19 សរុប​ចំនួន​ជិត ១៤​ម៉ឺន​ករណី អ្នកស្លាប់​ប្រមាណ និង​១៨០០០​ករណី​៕

Tag:
 អង់គ្លេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com