COVID-19
ជាតិ
សង្គមជាតិ
ក្រៅពីតំបន់ប្រាសាទ ទីតាំងសំខាន់ៗនៅក្រុងសៀមរាបក៏បាត់ភាពអ៊ូអរដែរ
× សៀមរាប៖ ភូមិវប្បធម៌ ដែលទេសចរធ្លាប់ចូលមើលការសម្ដែងសិល្បៈចម្រុះជនជាតិ បានបិទទ្វាររបង។ កន្ដ្រកវិល ជាគម្រោងវិនិយោគរួមគ្នារបស់អ្នកជំនួញជនជាតិខ្មែរ និងជប៉ុន ដែលទើបបើកសម្ពោធ ក៏បានត្រឹមឈរបង្ហាញរាងឱ្យអ្នកដំណើរមើល។ ផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ទាំងផ្លូវជាតិលេខ៦ និងផ្លូវទៅរមណីយដ្ឋានអង្គរ ក៏ខ្សត់អ្នកដំណើរដែរ។ សណ្ឋាគារតូចធំ បិទទ្វារ ដោយសារគ្មានទេសចរ។ ទាំងនេះ គឺសុទ្ធសឹងជាផលប៉ះពាល់ដោយសារឥទ្ធិពល នៃជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងជួបប្រទះ។
ខេត្តសៀមរាប ដែលជាខេត្តពឹងលើវិស័យទេសចរ ជាស្នួលសេដ្ឋកិច្ចសំខាន់ កំពុងរងផលប៉ះពាល់ខ្លាំងក្នុងកាលៈទេសៈកូវីដ-១៩។ ឧស្សាហកម្មដែលប៉ះពាល់ខ្លាំង គឺសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ អ្នករត់រ៉ឺម៉ក និងរថយន្តគ្រប់ប្រភេទ។ល៕
សូមទស្សនាទិដ្ឋភាពទីតាំងសំខាន់ៗ ដែលធ្លាប់មានមនុស្សចេញចូលច្រើន មុនមានជំងឺកូវីដ១៩ ដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com