COVID-19
អន្តរជាតិ
ជប៉ុន រកឃើញ​៥៧​ករណី​ថ្មី​ទៀត នៅក្នុង​នាវា Costa Atlantica
25, Apr 2020 , 3:54 pm        
រូបភាព
នាវាទេសចរណ៍ Costa Atlantica។ រូបភាព៖ AP
នាវាទេសចរណ៍ Costa Atlantica។ រូបភាព៖ AP
 
​អាជ្ញាធរ​សុខាភិបាល​ក្រុង​ណា​កា​សា​គី បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជិត ៦០​ករណី​បន្ថែមទៀត នៅក្នុង​នាវា​ទេសចរណ៍ Costa Atlantica​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន NHK ។


​នាវា​ទេសចរណ៍​Costa Atlantica ដែលមាន​ផ្ទុក​បុគ្គលិក​បម្រើការ​ចំនួន ៦២៣​នាក់ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​ជប៉ុន ធ្វើតេស្ត​រកឃើញ​ករណី​វិជ្ជមាន​នៃ​កូ​រ៉ូ​ណា​វីរុស​ចំនួន ៥៧​ករណី​បន្ថែមទៀត នៅ​ថ្ងៃទី​២៥ ខែមេសា​។ តួលេខ​រកឃើញ​COVID-19 សរុប នៅក្នុង​នាវា​ជួសជុល​មួយ​នេះ បាន​កើន​ដល់​ចំនួន ១៤៨​ករណី​។ ក្នុង​ចំនួន​នេះ មាន​បុគ្គលិក​នាវា​ម្នាក់ កំពុងមាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​។ 
 
​មុនដំបូង នាវា​ទេសចរណ៍​នេះ ត្រូវគេ​គ្រោង​យកទៅ​ជួសជុល​នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​ដោយសារ​ការរីក​សាយភាយ​នៃ COVID-19 ទើប​គេ​យកមក​ជួសជុល​នៅ​ណា​កា​សា​គី (Nagasaki) ប្រទេស​ជប៉ុន​វិញ​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ករណី​COVID-19 សរុប​មាន​ចំនួន ១២៨២៩​ករណី អ្នកស្លាប់​ចំនួន ៣៤៥​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ១៥៣០​ករណី​៕ 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com