ជាតិ
សង្គមជាតិ
មិន​ចង់​ឲ្យ​តម្បាញ​បុរាណ​បាត់បង់ ស្ត្រី​ជនជាតិភាគតិច ប្រា ឌិន ជួយ​ទិញ​ផលិតផល​តម្បាញ​ពី​អ្នកភូមិ​
25, Apr 2020 , 8:59 pm        
រូបភាព
មណ្ឌលគិរី​៖«​យើង​ទិញ​បន្ត​ពី​ពួកគាត់ ហើយ​យើង​ជួយ​លក់​ឱ្យ​គាត់​។ ប្រសិនបើ ពួកគាត់​លក់ខ្លួន​ឯង​អីចឹង​ពួកគាត់​លក់​មិន​ដាច់​ទេ យូរៗ​ទៅ​ពួកគាត់​ខ្ជិល​អាច​នឹង​បាត់បង់​តម្បាញ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​នៅតាម​ភូមិ​របស់គាត់​។ ទោះបី ខ្ញុំ​ចំណេញ​បន្តិចបន្តួច​ក៏ដោយ ប៉ុន្តែ ខ្ញុំ​អាចជួយ​ពួកគាត់​ឱ្យមាន​មុខរបរ និង​បន្ត​អភិរក្ស​តម្បាញ​ប្រពៃណី​បាន​»​។ នេះ​ជា​ខ្លឹមសារ​រួម​របស់​ស្រី្ត​ជនជាតិដើម​ភាគតិច ប្រា ឌិន ដែល បាន​ជួយ​ទិញ​ផលិតផល​តម្បាញ​ក្រមា សម្លៀកបំពាក់ ពី​ស្ត្រី​ជនជាតិភាគតិច​រស់​នៅតាម​ភូមិ​មួយចំនួន​នៃ​ខេត្តមណ្ឌលគិរី យកមក​លក់​បន្ត ដើម្បី​ជួយ​ពង្រីក​ទីផ្សារ​តម្បាញ និង​ចង់ឱ្យ​របរ​នេះ​រស់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកទស្សនា​វីដេអូ​ខ្លី ដូចតទៅ​៖





 

Tag:
 ជនជាតិភាគតិច​
  តម្បាញ​
© រក្សាសិទ្ធិដោយ thmeythmey.com