COVID-19
ជាតិ
COVID-19៖ ១៤​ថ្ងៃ​ហើយ​ដែល​កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី ខណៈ​មាន​អ្នកជា​សះស្បើយ​សរុប​១១៧​នាក់​
26, Apr 2020 , 8:10 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រយៈពេល​១៤​ថ្ងៃ​ហើយ​ដែល​កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​សរុប​ចំនួន​១១៧ នាក់ ស្មើនឹង​៩៥,៩០​ភាគរយ បើ​ធៀប​នឹង​អ្នកជំងឺ​សរុប​១២២​នាក់​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​។​

 
​អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​សរុប​ទាំង​១១៧​នាក់ មាន​ជនជាតិខ្មែរ​ចំនួន ៤៨​នាក់​, បារាំង​៣៨​នាក់​, ម៉ាឡេស៊ី​១៣​នាក់​, អង់គ្លេស​៥​នាក់​,​អាមេរិក​២​នាក់​, កាណាដា​២​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់​,​ចិន​៣នាក់​,​បែ​ល​ហ្សិ​ក​១​នាក់​,​វៀតណាម​៣​នាក់​៕​

© រក្សាសិទ្ធិដោយ thmeythmey.com