ពីនេះ ពីនោះ
រូបត្លុក
​កូ​វីដ​-១៩៖ ប្រយ័ត្ន វិបត្តិ​សុខភាព ក្លាយទៅជា​វិបត្តិ​អប់រំ​!
28, Apr 2020 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
​អាណាព្យាបាល​មួយចំនួន និង​ម្ចាស់​សាលា​ឯកជន​មួយចំនួន​នៅ​កម្ពុជា បាន និង​កំពុង​ប្រឈមមុខ​ដាក់គ្នា​ក្នុង​បរិបទ​វិបត្តិ​​កូ​វីដ-​១៩​។ រឿងរ៉ាវ​កើតឡើង​ បន្ទាប់ពី​សាលា​បិទទ្វារ និង​ការដាក់​ឲ្យ​ដំណើរការ ការសិក្សា​ពី​ចម្ងាយ ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​​កូ​វីដ-​១៩​។ ការសិក្សា​អន​ឡាញ ​ត្រូវបាន​បដិសេធ​បង់ថ្លៃ​ពេញ​ដោយ​ឪពុកម្តាយ​។ អាណាព្យាបាល ​ចង់​បង់​តម្លៃ​សិក្សា​តែ​៥០%​។ សុធីរ និង​សំណាង ក៏បាន និង​កំពុង​តាមដាន​រឿងរ៉ាវ​នេះដែរ​។


​សុធីរ​៖ អា សំណាង​! តើ​អាណាព្យាបាល និង​ម្ចាស់​សាលា​ឯកជន​ដោះស្រាយ​គ្នា​រួចរាល់​ហើយ​ឬ​នៅ ​រឿង​បង់ថ្លៃ​សាលា​នោះ​?  
 
​សំណាង​៖ បើតាម​អញ​ស្តាប់ទៅ​ដូចជា​នៅទេ​។ 

សុធីរ​៖ អ៊ីចឹង​មិន​ពិបាក​ហើយ ហើយ​កូនសិស្ស​មិនបាន​រៀន​ត្រឹមត្រូវ​ទេ​? 
 
​សំណាង​៖ អញ​បារម្ភ​ខ្លាច​តែ​វិបត្តិ​សុខភាព​កូ​វីដ-​១៩​នេះ កំពុងតែ​រុញច្រាន​ឲ្យ​ក្លាយទៅជា​វិបត្តិ​អប់រំ​ទេ ព្រោះ​កន្លងមកវិបត្តិ​សុខភាព​នេះ បាន​រុញច្រាន​ឲ្យ​ក្លាយទៅជា​វិបត្តិ​សេដ្ឋកិច្ច​រួចទៅហើយ​។ 
 
​សុធីរ​៖ អ្ហែង​ចង់​ថា​ម៉េច​អ្ហា វិបត្តិ​អប់រំ​? 
 
​សំណាង​៖ អញ​ខ្លាច​ក្មេង​អត់​បាន​រៀន​ ដោយសារតែ​ជម្លោះ​រវាង​ម្ចាស់​សាលា និង​អាណាព្យាបាល​ហ្នឹង​។ អត់​បាន​រៀន គឺ​អត់​ចេះ​។ អត់​ចេះ គឺ​គុណភាព​អប់រំ​ធ្លាក់ចុះ​។ គុណភាព​ធនធានមនុស្ស​ធ្លាក់ ផលិតភាព​ការងារ​នាពេល​អនាគត​ថយចុះ ហើយ​ពេលនោះ កំណើនសេដ្ឋកិច្ច​ក៏​កើន​មិន​ច្រើន​ដែរ​។ សរុបសេចក្តី​មកវិញ វិបត្តិ​អប់រំ គឺជា​វិបត្តិ​ដែល​រុញ​ឲ្យ​គុណភាព​វិស័យ​អប់រំ​ធ្លាក់ចុះ ​ដោយសារ​កូ​វីដ-​១៩ ហើយ​រឿងនេះ​មិនកើត​ឡើង​ទេ ​នៅ​ប្រទេស​គេ​។ ដូច្នេះ កម្ពុជា​គួរ​ចៀសវាង​ឲ្យ​ខាងតែបាន ​វិបត្តិ​អប់រំ​ ដែល​អាច​បង្កឡើង​ដោយ​វិបត្តិ​សុខភាព​កូ​វីដ​-១៩​នេះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com