COVID-19
អន្តរជាតិ
សិស្ស​ហូ​ឡង់​បើកទូក​ក្តោង​ពី​សមុទ្រ​កា​រ៉ា​អ៊ី​ប​ទៅ​ប្រទេស​វិញ ក្រោយ​ពួកគេ​មិនអាច​ជិះ​យន្តហោះ​បាន​
28, Apr 2020 , 7:59 pm        
រូបភាព
សិស្ស​វិទ្យាល័យ​ហូឡង់​មួយ​ក្រុម​ដែល​មាន​គ្នា​២៥​នាក់ បាន​ត្រឡប់​ទៅ​ដល់​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​​ធ្វើ​ដំណើរ​តាម​ទូក​ក្តោង​រយៈ​ពេល​៥​សប្តាហ៍​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិក​ ជំនួស​ឲ្យ​ការ​ជិះ​យន្តហោះ​ដោយ​សារ​​វីរុស​កូរ៉ូណា ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២០។ (AP)
សិស្ស​វិទ្យាល័យ​ហូឡង់​មួយ​ក្រុម​ដែល​មាន​គ្នា​២៥​នាក់ បាន​ត្រឡប់​ទៅ​ដល់​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​​ធ្វើ​ដំណើរ​តាម​ទូក​ក្តោង​រយៈ​ពេល​៥​សប្តាហ៍​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិក​ ជំនួស​ឲ្យ​ការ​ជិះ​យន្តហោះ​ដោយ​សារ​​វីរុស​កូរ៉ូណា ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២០។ (AP)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ សិស្ស​វិទ្យាល័យ​ហូ​ឡង់​មួយក្រុម​ដែលមាន​គ្នា​២៥​នាក់ បាន​ត្រឡប់​ទៅដល់​ប្រទេស​វិញ​កាលពី​ថ្ងៃអាទិត្យ ក្រោយពី​បានធ្វើ​ដំណើរ​តាម​ទូកក្តោង​រយៈពេល​៥​សប្តាហ៍​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជំនួស​ឲ្យ​ការ​ជិះ​យន្តហោះ​ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​។

 
​ក្រុមសិស្ស​ដែលមាន​អាយុ​ពី​១៤​ទៅ​១៧​ឆ្នាំ​ទាំងនេះ មានបទពិសោធន៍​ក្នុង​ការបញ្ជា​ទូកក្តោង​តិចតួច​បំផុត​។ ពួកគេ​ត្រូវបាន​មើល​ពីលើ​ដោយ​ក្រុម​អ្នកមាន​បទពិសោធន៍​បើកទូក​ក្តោង​ចំនួន​១២​នាក់​ដែល​ដឹកនាំ​ដោយ​លោក Christophe Meijer ប្រធាន​ក្រុម​ទូកក្តោង Wylde Swan និង​គ្រូ​បីនាក់​ដែល​បាន​អមដំណើរ​សិស្ស​ទាំងនោះ​ក្នុង​ដំណើរ​ជិះទូក​សិក្សា​នៅ​តំបន់​សមុទ្រ​កា​រ៉ា​អ៊ី​ប​។​
 
​ក្រុមសិស្ស​ទាំង​២៥​នាក់​ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា​តាំងពី​ថ្ងៃទី​១៨ ខែមីនា​ម្ល៉េះ​រហូតដល់​ពីរ​សប្តាហ៍​មុន ដោយ​ត្រូវបាន​គេ​ពិនិត្យ​សីតុណ្ហភាព និង​តាមដាន​រាល់​ការ​ក្អក​កណ្តាស់​ជា​ទៀងទាត់ រហូត​គ្រប់​១៤​ថ្ងៃ ទើប​ប្រាកដថា មិនមាន​វីរុស​កូ​រ៉ូ​ណា​នៅលើ​ទូកក្តោង Wylde Swan​។​
 
​ជំនួស​ឲ្យ​ការ​ជិះ​យន្តហោះ​ពី​ប្រទេស​គុយបា​ទៅ​ហូ​ឡង់ ក្រុម​នេះ​សម្រេច​បើកទូក​ដែលមាន​ក្តោង​កម្ពស់​៦០​ម៉ែត្រ​នេះ ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ចម្ងាយ​ជិត​៧.០០០​គីឡូម៉ែត្រ​ទោ​កាន់​កំពង់ផែ Harlingen របស់​ហូ​ឡង់​។ 
 
​ពេលមកដល់​ប្រទេស​វិញ ឪពុកម្តាយ​និង​បងប្អូន​បង្កើត​នៃ​សិស្ស​ទាំង​២៥​នេះ បាន​បើក​មក​ទទួល​ស្វាគមន៍​ពួកគេ ដោយ​បើករថយន្ត​ចូល​យក​ម្នាក់​ម្តងៗ ដោយ​ត្រូវគោរព​វិធានការ​រក្សា​គម្លាត​ពីគ្នា​ក្នុងសង្គម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com