អត្ថបទពាណិជ្ជកម្ម
វីតាល់បាននាំយកចង្ហាន់ និងបច្ច័យទៅប្រគេន នៅវត្តដាច់ស្រយាល់នៅខេត្តព្រៃវែង
29, Apr 2020 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រៃវែង៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ក្រុមហ៊ុនទឹកពិសា វីតាល់ បាននាំយកចង្ហាន់ និងបច្ច័យមួយចំនួន ទៅប្រគេនជូនព្រះសង្ឃដែលគង់នៅវត្តសិរីឧត្តម ក្នុងខេត្តព្រៃវែង បន្ទាប់ពីចំនួនពុទ្ធបរិស័ទ ដែលយកចង្ហាន់មកវត្តបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងអំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ-១៩។
 
ចង្ហាន់ ដែលវីតាល់បានប្រគេនរួមមាន ទឹកពិសាវីតាល់ អង្ករ មីជាតិ ទឹកស៊ីអ៊ីវ ទឹកត្រី តែ ស្ករ អំបិល ទៀន ធូប ថ្នាំសង្កូវ និងបច្ច័យចំនួន ២លានរៀល។លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា៖«កូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សេដ្ចកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់វិស័យផ្សេងៗ ដែលក្នុងនោះក៏មានវត្តអារាមផងដែរ។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍ណែនាំឲ្យប្រជាពលរដ្ឋ ជៀសវាងការចេញពីផ្ទះ បើមិនមានការចាំបាច់ ជៀសវាងការជួបជុំនៅទីសាធារណៈ-ល-»។


 
លោកបន្តថា៖ «យើងយកចង្ហាន់មកប្រគេននៅវត្តក្នុងថ្ងៃនេះក៏ចង់បង្ហាញដល់សប្បុរសជននានា ឲ្យនឹកដល់ព្រះសង្ឃនៅតាមវត្តអារាមនានាពីព្រោះក្រៅពីអ្នកប្រកបរបរបន្តិចបន្តួច ដូចជាអ្នកធាក់ស៊ីក្លូឬអ្នករត់ម៉ូតូឌុប ព្រះសង្ឃ ក៏កំពុងជួបការលំបាកផងដែរ»។ បើតាម លោក ជុនងៀង ថាវសិទ្ធិ ការចូលរួមក្នុងថ្ងៃនេះរបស់វីតាល់គឺបានមកពីមូលនិធិ២៥រៀលវីតាល់ ដោយក្រុមហ៊ុនតែងដកយកថវិកា២៥រៀល ពីការលក់វីតាល់១ដប យកមកចូលរួមក្នុងកិច្ចការសង្គមនានាដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១.វប្បធម៌ និងសាសនា ២. កីឡារ និងសុខភាព ៣.បរិស្ថាននិង៤.អប់រំ។
 
គួរបញ្ជាក់ផងដែរថា វីតាល់ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរការអស់រយៈពេល ១០ឆ្នាំមកហើយ។ កន្លងមក វីតាល់តែងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការសង្គមតាមរយៈមូលនិធិ២៥រៀល៕








 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com