COVID-19
ជាតិ
សង្គមជាតិ
ការប្រឡង​ចូល​ក្របខ័ណ្ឌ​មហាផ្ទៃ ត្រូវ​ផ្អាក​
03, May 2020 , 8:59 am        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ជូនដំណឹង​ទៅ​បេក្ខជន​ថា កាលបរិច្ឆេទ​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​។​


 
​តាមរយៈ​សេចក្ដីជូនដំណឹង ចេញ​នៅ​ថ្ងៃទី​៣០ ខែមេសា ក្រសួងមហាផ្ទៃ ប្រាប់​បេក្ខជន​ថា  ក្រសួង នឹង​ប្រកាស​កាលបរិច្ឆេទ​ប្រឡង​ថ្មី​នៅពេល​ក្រោយ​។ 
 
​មិនមែន​តែ​ក្រសួងមហាផ្ទៃ​ទេ ក្រសួង​និង​ស្ថាប័ន​ផ្សេងទៀត ក៏​ប្រកាស​ផ្អាក​ប្រឡង​និង​ជ្រើសរើស​មន្ត្រី​ដែរ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com