ជាតិ
សង្គមជាតិ
កញ្ញា សូ​ដាវ​ណ្ណ​៖​ទុកចិត្ត​ខ្លួនឯង​នោះ​សមត្ថភាព​យើង មិន​ចាញ់​អ្នកកាសែត​បុរស​ឡើយ​
03, May 2020 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា សូ​ដាវ​ណ្ណ ជា​អ្នកសារព័ត៌មាន និង​ជា​ពិធី​ការិនី​មួយរូប​នៅ​ទូរទស្សន៍​បាយ័ន​។ អាជីព​ជា​អ្នកសារព័ត៌មាន បានធ្វើឱ្យ​កញ្ញា ដាវ​ណ្ណ ស្គាល់​ពី​សង្គម​កាន់តែ​ទូលាយ និង​ជា​ផ្នែក​មួយ​អាចជួយ​សង្គម តាមរយៈ​សំណេរ​ព័ត៌មាន និង​ការ​ផ្ដល់ដំណឹង​ជូន​មហាជន​។ ទោះបី​អាជីព​នេះ មាន​ចំនួន​ស្ត្រី​តិចជាង​បុរស​ក្ដី តែ​សម្រាប់​អ្នកកាសែត​មាន​បទពិសោធ ៨​ឆ្នាំ​រូបនេះ យល់ថា ស្ត្រី និង​បុរស​អាច​ធ្វើការ​ដូចគ្នា សំខាន់​គឺ​ចេះ​ផ្ដល់​ទំនុកចិត្ត​លើ​ខ្លួនឯង សន្សំ​បទពិសោធន៍​ពី​មនុស្ស​ជុំវិញខ្លួន មក​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ថែមទៀត និង​កុំ​ប្រកាន់​ការងារ​មនុស្ស​ប្រុស ឬ​ស្រី​។



ដាវ​ណ្ណ បញ្ជាក់​ដូច្នេះ​ថា​៖«​ជា​អ្នកសារព័ត៌មាន ដើម្បី​យើង​អភិវឌ្ឍ​ខ្លួន​បាន​កុំ​ប្រកាន់​ការងារ ទោះបី​យើង​មិនបាន​ប្រឡូក​ស៊ីជម្រៅ យ៉ាងហោចណាស់ យើង​បាន​ស្គាល់ ពីព្រោះថា ការងារ​សារព័ត៌មាន យើង​ហៅថា​ជា​សំណុំ​។ បើ​យើង​ចេះ​សរសេរ ចេះ​ថត ចេះ​រាយការណ៍ អីចឹង​ការងារ​ហ្នឹង​ហ្វឹកហាត់​យើង ហើយ​បទពិសោធ​យើង​ក៏​ល្អ ជាធម្មតា​ធ្វើការ​ងារ​ច្រើន​វា​អត់​ខុស​ទេ​»​។​

​សូម​អញ្ជើញលោក​អ្នកនាង ស្ដាប់​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា សូ​ដាវ​ណ្ណ អ្នកសារព័ត៌មាន​នៅ​ទូរទស្សន៍​បាយ័ន ដូចតទៅ​៖
 


 

Tag:
 សម្ភាស​
 ​ស្ត្រី​
  សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com