រយៈពេល​៤​ខែ កម្ពុជា​នាំចេញ​អង្ករ ចេក ស្វាយ ដំឡូង ម្រេច​...​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​២​លាន​តោន
ជាតិ
រយៈពេល​៤​ខែ កម្ពុជា​នាំចេញ​អង្ករ ចេក ស្វាយ ដំឡូង ម្រេច​...​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​២​លាន​តោន
03, May 2020 , 9:29 pm        
រូបភាព
រូបថត៖ ពីគណនីហ្វេសហ៊ុកលោក វេង សាខុន(Sakhon Veng) រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។​
រូបថត៖ ពីគណនីហ្វេសហ៊ុកលោក វេង សាខុន(Sakhon Veng) រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។​
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០២០​នេះ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ដូចជា​អង្ករ​, ដំឡូង​មី​, គ្រាប់ស្វាយចន្ទី​, ចេក​, ស្វាយ និង​ម្រេច បាន​ជិត​២​លាន​តោន ទៅ​ទីផ្សារ​អន្តរជាតិ​។ បើតាម​លទ្ធផល​នៃ​នាំចេញ​ផលិតផល​កសិកម្ម​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៣០​មេសា ទីផ្សារ​អន្តរជាតិ​នៃ​កសិផល​កម្ពុជា​នោះ មាន​ជាង​២០​ប្រទេស​ទាំង​ក្នុង​និង​ក្រៅ​តំបន់​។​

 
​របាយការណ៍​លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​ដដែល បញ្ជាក់ថា ក្នុង​រយៈពេល​នេះ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៣០​ម៉ឺន​តោន ដោយ​ក្នុងនោះ​នាំទៅ​ចិន​បាន​១២​ម៉ឺន​តោន និង​ទៅ​អឺរ៉ុប​បាន​ជាង​៩​ម៉ឺន​តោន​។ ដំឡូង​មី​(​ស្រស់​, ម្សៅ​, ក្រៀម​) នាំចេញ​បាន​ជិត​១,២៧​លាន​តោន​, គ្រាប់ស្វាយចន្ទី ជាង​១៨​ម៉ឺន​តោន​, ចេក ជិត​៩,៧​ម៉ឺន​តោន​, ស្វាយ ជាង​៤​ម៉ឺន​តោន​, ម្រេច ជាង​២​ពាន់​តោន និង​កសិផល​ផ្សេងៗ​ទៀត​(​គ្រាប់ពោត​,​បន្លែ​, សណ្តែកដី​, ម្ទេស ថ្នាំជក់​) មាន​ជាង​៣​ម៉ឺន​តោន​។ 
 
​ដោយឡែក ទីផ្សារ​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ក្រៅពី​ចិន និង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប មាន កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម ម៉ាឡេស៊ី  រុស្សី ហុងកុង អាមេរិក អង់គ្លេស ឥណ្ឌា​...​។​
 
​កាល​ឆ្នាំ​២០១៩  កម្ពុជា បាន​នាំចេញ​កសិផល​សំខាន់ៗ​ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន​៦,៩៣៩,៩៦៨​តោន​។ ក្នុងនោះ ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ​ទៅ​ប្រទេស​វៀតណាម មាន​២,១៥៥,១០២​តោន​។

Tag:
 ​អង្ករ​
 ​ស្វាយ​
 ​ចេក​
 ​ដំឡូង​
 ​ម្រេច​
 ​នាំចេញ​
© រក្សាសិទ្ធិដោយ thmeythmey.com