ជាតិ
វីដេអូ
សុខភាព
តើ​ប្រភេទ​ជំងឺ​អ្វីខ្លះ​ដែល​ឆ្លង​តាមរយៈ​ការរួម​ភេទ​? (​ភាគ​១)
03, May 2020 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការរួម​ភេទ អាចឱ្យ​ស្ត្រី​និង​បុរស​កើត​ជំងឺ​លើ​ប្រដាប់​រួមភេទ ឬ​ជំងឺ​កាមរោគ​ដែលមាន​ដូចជា ជំងឺស្វាយ ប្រមេះ ពងបែក​លើ​ប្រដាប់ភេទ និង​ជំងឺ​សេ​មាន់​ជាដើម​។ បើតាម​លោកស្រី​វេជ្ជបណ្ឌិត ឯក ម៉េង​លី ឯកទេស​សម្ព​ព និង​រោគ​ស្ត្រី បច្ចុប្បន្ន ជំងឺស្វាយ និង​ប្រមេះ​មិនសូវ​កើតមាន​ច្រើន​ឡើយ ប៉ុន្តែ គេ​ឃើញ ជំងឺ​សេ​មាន់​កើតមាន​ច្រើន ដោយសារ​ជំងឺ​នេះ​ងាយ​ឆ្លង​ជាង​ជំងឺ​កាមរោគ​ផ្សេងៗ​។ លោកស្រី​វេជ្ជបណ្ឌិត បានឱ្យដឹង​ទៀតថា ការ​មាន​ដៃគូ​រួមភេទ​ច្រើន និង​មិន​ប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួមភេទ ជា​មូលហេតុ​ដែលនាំឱ្យ​កើត​ជំងឺ​កាមរោគ​។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង អ្នកស្រី​វេជ្ជបណ្ឌិត ឯក ម៉េង​លី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ ដូចតទៅ​៖ 
 
 
«​ទីមួយ ឃើញ​នៅលើ​ស្ត្រី គឺ​ធ្លាក់ស​ខុស​ប្រក្រតី​។ ទី​ពីរ ប្រសិនបើ ជា​ជំងឺស្វាយ គាត់​អាចមាន​ចេញ​ដំបៅ​លើ​ទ្វារមាស ឬក៏​ជំងឺ​ប្រមេះ អាច​ចេញ​ពងបែក ឬ​ក្រហាយ​លើ​ទ្វារមាស និង​ជំងឺ​សេ​មាន់ មាន​ដុំ​សាច់​ខុស​ប្រក្រតី​នៅលើ​ទ្វា​មាស​និង​រមាស់​»​។ នេះ​ជាការ​ពន្យល់​របស់លោក​ស្រី​វេជ្ជបណ្ឌិត ឯក ម៉េង​លី អំពី​រោគសញ្ញា​នៃ​ប្រភេទ​ជំងឺ​កាមរោគ​នីមួយៗ ដែល​បុរស​មិនសូវ​ចេញ​រោគសញ្ញា​ដូច​ស្ត្រី​នោះទេ ដោយសារ​រាងកាយ​ខ្លាំង និង​ប្រដាប់​ភេទបុរស​មិនសូវ​ស្មុគស្មាញ​ដូច​ស្ត្រី​ឡើយ​។​
 
​លោក​ស្ត្រី​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ រូបនេះ បន្ថែមថា ទោះបី​បុរស​កម្រ​នឹង​ចេញ​រោគសញ្ញា​ដូច​ស្ត្រី​ក៏ពិតមែន តែ​ក្នុង​ករណីខ្លះ​បុរស​ក៏​អាច​ចេញ​រោគសញ្ញា​ដូចជា ទឹក​មេជី​វិត​បុរស​ឡើង​ខា​ប់ស ឬ​មាន​ក្លិន​ខុស​ប្រក្រតី​ហូរ​តាម​ប្រដាប់បន្តពូជ ឬ​មាន​ដំបៅ​ជុំវិញ​ប្រដាប់បន្តពូជ និង​ដុះ​សាច់​សេ​មាន់​លើ​ប្រដាប់ភេទ​ជាដើម​។ 
 
​ដើម្បី​ការពារ​ជំងឺ​កាមរោគ​ដែល​ឆ្លងតាម​ការរួម​ភេទ​នេះ លោកស្រី​វេជ្ជបណ្ឌិត បាន​ណែនាំ​ឲ្យ​ប្រើ​ស្រោមអនាម័យ​រាល់ពេល​រួមភេទ​, មិនគួរ​រួមភេទ​នៅពេល​មាន​របួស ឬ​រលាត់ស្បែក​ជុំវិញ​ប្រដាប់ភេទ និង​មិនគួរ​រួមភេទ​នៅពេល​រាងកាយ​ស្ត្រី​ចុះខ្សោយ ដូចជា​អំឡុងពេល​មក​រដូវ​ជាដើម​៕

Tag:
 ការរួម​ភេទ​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com