ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ ត្រូវផ្ដល់ជារង្វាន់ដល់ប៉ូលិស៧០ភាគរយ
ជាតិ
រថយន្ត
ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ ត្រូវផ្ដល់ជារង្វាន់ដល់ប៉ូលិស៧០ភាគរយ
04, May 2020 , 8:19 pm        
រូបភាព
សកម្មភាបប៉ូលីសចរាចរណ៍ ផាកបទល្មើសកាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២០ (thmeythmey)
សកម្មភាបប៉ូលីសចរាចរណ៍ ផាកបទល្មើសកាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២០ (thmeythmey)
ភ្នំពេញ៖ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ អះអាងថា ប្រាក់ដែលបានពីការផាកពិន័យបទល្មើសចរាចរណ៍ នឹងផ្ដល់៧០ភាគរយ ទៅនគរបាលចរាចរណ៍ ដែលចុះអនុវត្តផ្ទាល់ ហើយ២៥ភាគរយ ប្រគល់ទៅអង្គភាព ចំណែក៥ភាគរយទៀត ត្រូវបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។



ក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្រី្ត កាលពីថ្ងៃ៣០ ខែមេសា ស្ដីពីវិធានការរឹតបន្តឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លោក ហ៊ឹម យ៉ាន ថ្លែងថា ប្រាក់២៥ភាគរយ ដែលផ្តល់ដល់អង្គភាពនោះ គឺពីថ្នាក់ អធិការដ្ឋាន ស្នងការដ្ឋាន ការិយាល័យនៃស្នងការដ្ឋាន នាយដ្ឋាន។ លោក បញ្ជាក់ថា គោលបំណងនៃផាកពិន័យ និងដំឡើងប្រាក់ពិន័យពី៣ទៅ៥ដងនេះ មិនមែនចង់បានប្រាក់ឡើយ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕ 

សូមស្តាប់សំឡេង៖ 


 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com