Shoko Sato ប្រាប់​មូលហេតុ​ចង់​ប៉ះ Fernandes, Belingon ឬ Lineker Next
ONE Championship
កីឡាជាតិ
ជាតិ
Shoko Sato ប្រាប់​មូលហេតុ​ចង់​ប៉ះ Fernandes, Belingon ឬ Lineker Next
05, May 2020 , 8:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

Shoko Sato បិទ​ក្លិប​របស់ខ្លួន​ឈ្មោះថា Fight Base ដោយសារ​ជំងឺ COVID-19  ប៉ុន្តែ​រូបគេ​នៅតែ​ថែរក្សា​ខ្លួន​ដោយ​ហ្វឹកហាត់​ជាប្រចាំ​។ ក្នុង​វ័យ ៣១ ឆ្នាំ​កីឡាករ​សញ្ជាតិ​ជប៉ុន​រូបនេះ​សម្រាក​បានល្អ​និង​ទន្ទឹងរង់ចាំ​ការប្រកួត​យ៉ាង​អន្ទះអន្ទែង​។ Sato ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ខ្សែក្រវាត់ Shooto Bantamweight World Champion បានបញ្ចប់​កីឡាករ “Pretty Boy” Kwon Won Il  កាល​ខែមករា កន្លងទៅ និង រង់ចាំ​ការប្រកួត​មកដល់​ជាថ្មី​។


 
​ការប្រកួត​បន្ទាប់ Sato  ចង់​ប្រឈម​នឹង John “Hands Of Stone” Lineker, Kevin “The Silencer” Belingon, និង​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight World Champion កីឡាករ Bibiano “The Flash” Fernandes​។ ព្រោះ​គូប្រជែង​ទាំងបី​នេះ​សុទ្ធ​ជើង​ខ្លាំង​ប្រចាំ​ទម្ងន់ bantamweight ហើយ​បើសិន​ទទួល​ជ័យជម្នះ​លើ​ជើង​ខ្លាំង​ណាមួយ​៣​ខាងលើ គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​។ សូម​តាមដាន​បទសម្ភាសន៍​ផ្ដាច់មុខ​ដូចខាងក្រោម​។ 

 
 
ONE Championship: តើ COVID-19 ប៉ះពាល់​ដល់​ការហ្វឹកហាត់​របស់ Sato យ៉ាងដូចម្ដេច​ដែរ​?
 
Shoko Sato: ការហ្វឹកហាត់​របស់ខ្ញុំ​បាន​ផ្លាស់ប្ដូរ​។ ពីមុន ខ្ញុំ​ក៏​បង្ហាត់​កូនសិស្ស​នៅ​ក្លិប​របស់ខ្ញុំ Fight Base ប៉ុន្តែ​ឥឡូវ​បិទ​ក្លិប​បណ្ដោះអាសន្ន​សិន​។ ខ្ញុំ​មិនអាច​ទៅ​មើល​ក្លិប និង​ហ្វឹកហាត់​ជាមួយ​ដៃគូ​ផ្សេងៗ​ឡើយ​។ ដូច្នេះ​ការហ្វឹកហាត់​របស់ខ្ញុំ​បាន​ថយចុះ​។ បែបណា​ក្ដី កម្រិត​កម្លាំង​របស់ខ្ញុំ​នៅ​ល្អ​បំផុត ព្រោះថា​ខ្ញុំ​អត់​មាន​អស់កម្លាំង និង របួស​អ្វី​ឡើយ​។ ខ្ញុំ​យកចិត្តទុកដាក់​ចំពោះ​រាងកាយ ហើយ​ពិនិត្យមើល​ការហ្វឹកហាត់​ដែល​អាចធ្វើ​បានដែរ​។ វា​ពិបាក​បន្តិច​ក្នុងការ​បង្កើន​សមត្ថភាព​នាពេលនេះ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ហ្វឹកហាត់​ដោយ​មិន​ដូច​ទម្លាប់​ធម្មតា​។ 
 
​រាល់ថ្ងៃនេះ​មុនពេល​ចាប់ផ្ដើម​ហ្វឹកហាត់ ខ្ញុំ​តែងតែ​គិត​អំពី​របៀប​ធ្វើ​ក្នុងពេល​នីមួយៗ និង​ពិនិត្យមើល​លទ្ធផល​រៀងរាល់ថ្ងៃ​។ ពេលខ្លះ​ទោះ​អស់កម្លាំង​ក៏ត្រូវ​ជំរុញ​ខ្លួនឯង​ដែរ ឲ្យ​តែ​កម្លាំង​ខ្ញុំ​នៅមាន​ស្ថាន​ភាពល្អ​។ 
 
ONE: តើ​ពេលណា Sato គិតថា​អាច​ត្រលប់មក​ប្រកួត​វិញ ហើយ​បទពិសោធន៍​នេះ​អាច​នឹងមាន​ប្រយោជន៍​កម្រិតណា​? 
 
SS: ខ្ញុំ​មិនដឹងថា​ខ្ញុំ​អាច​ប្រើ​បទពិសោធន៍​នេះ​សម្រាប់​ការប្រកួត​នោះឡើយ ប៉ុន្តែ​ខ្ញុំ​អាច​យក​ចំណុច​ខ្លះ​ដោយ​ប្រយោល​។ ប៉ុន្តែ​វា​ជា​បទពិសោធន៍​ក្នុង​ជីវិត​អំឡុង​ពេលនេះ​។ 
 
ONE: តើ Sato នៅ​គិត​វិជ្ជមាន​ដោយ​របៀប​ណា​អំឡុងពេល​មាន​វិបត្តិ​នេះ​?
 
SS: ពេល​ដ៏​លំបាក​នេះ​បានផ្ដល់​ឱកាសល្អ​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការគិត​ឡើងវិញ​អំពី​ជីវិត​, ឱកាស​សម្រាប់​ពិភពលោក , សម្រាប់​ប្រទេស និង​ប្រទេស​ដែល​យើង​រស់នៅ​។ ខ្ញុំ​មានរឿង​រ៉ាវ​គិត​វិជ្ជមាន​ខ្លះ​។ វា​ធ្វើ​ឲ្យ​កាន់តែច្បាស់​ចំពោះ​អ្វីដែល​ខ្ញុំ​ត្រូវការ និង អ្វី​សំខាន់​ពេល​វិបត្តិ​នេះ​ផុតរលត់​ទៅ​។ 
 
​វា​មិន​ដូច​គ្រោះ​រញ្ជួយ​ដី ឬ គ្រោះធម្មជាតិ​ផ្សេងៗ​នោះឡើយ ប៉ុន្តែ​ពេលនេះ​យើង​មាន​តម្រូវការ​រស់នៅ​ដូចជា​ប្រើប្រាស់ ទឹក ហ្គាស និង​ភ្លើង ជាដើម​។ យើង​ត្រូវ​ស្នាក់​នៅផ្ទះ និង​ធ្វើ​រឿង​ជាច្រើន​។ យើង​មិនត្រូវ​ខកចិត្ត​ប៉ុន្តែ ក៏ត្រូវ​មាន​ចំណុច​វិជ្ជមាន​។ រឿង​ដែល​មិន​ធ្លាប់ធ្វើ​ច្រើន​ឥឡូវនេះ​បានធ្វើ​វា​ដូចជា អាន​សៀវភៅ ចម្អិន​អាហារ ឆាត​វីដេអូ និង​ទទួល​ចំណេះដឹង​ថ្មីៗ​អំពី​វិបត្តិ​ពិភពលោក​នេះ​។  ខ្ញុំ​គិតថា​យើង​នៅតែ​គិត​វិជ្ជមាន ដោយ​ទទួលស្គាល់​ការផ្លាស់ប្ដូរ និង រស់នៅក្នុង​កាលៈទេសៈ​នេះ​។ 
 
ONE: ពីមុន Sato ធ្លាប់​ដៅ​ឈ្មោះ​កីឡាករ​ត្រូវ​ជួប​ដូចជា ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight World Champion កីឡាករ Bibiano Fernandes​។ ហេតុអ្វី​បាន​ចង់​ជួប Fernandes? 
 
SS:  គេ​បានមក​ប្រកួត​នៅ​ជប៉ុន​នៅពេល​ខ្ញុំ​ចាប់​អាជីព​ក្បាច់គុន​។ គេ​ជា​ម្ចាស់​ជើងឯក Brazilian Jiu-Jitsu World Champion និង​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight World Champion​។ ដូច្នេះ​ខ្ញុំ​មិនអាច​ប្រៀបផ្ទឹម​បាន ប៉ុន្តែ​ខ្ញុំ​ស្គាល់​គេ​។ ដូច្នេះ​ខ្ញុំ​ចាប់អារម្មណ៍​ប្រកួត​ជាមួយ​គេ​តែម្ដង​។ 
 
ONE: គិតថា​ការប្រកួត​ទៅជា​បែបណា​បើ ប៉ះ Fernandes មែន​?
 
SS: ខ្ញុំ​គិតថា​ខ្ញុំ​ត្រូវ​ចូលចាប់​ផ្ដួល​ឲ្យ​ច្រើន និង​ដាក់​គោលដៅ​ឃ្លេ​បញ្ចប់​រូបគេ​តែម្ដង​។ ខ្ញុំ​ទំនង​អាច​ប្រកួត​ឈរ​ដែរ ឬ គេច​ផុតពី​ការចាប់​ផ្ដួល​ហើយ​វាយបក​។ វា​មិនទាន់​ច្បាស់​ទេ​រហូតដល់​ជួបគ្នា​សិន​។ ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ថា​ការប្រកួត​នឹង​ល្អមើល​។  យ៉ាងណា​ក្បាច់​នៃ​ការប្រកួត​អាច​ផ្ទុយគ្នា​។ បើ​ខ្ញុំ​ប្រកួត​ជំហរ​ដេក នោះគេ​អាច​ប្រើ​ជំហរ​ឈរ​វិញ​។ គេ​ច្បាស់​ជា​ចង់​ឈ្នះ​ដោយ​ក្បាច់​ប្រយុទ្ធ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ចូល​ដើម្បី​បញ្ចប់​ដោយ​ឃ្លេ និង ចូល​ដើម្បី​ក្បាច់​ប្រយុទ្ធ​ដែរ​។ 
 
ONE: បើ​ការប្រកួត​កើតឡើង តើ​ការហ្វឹកហាត់​មុនគេ​ផ្ដោតលើ​អ្វី​?
 
SS: ខ្ញុំ​គិតថា​ក្បាច់​ចំបាប់​អាចធ្វើ​ឲ្យ​ខុសគ្នា​។ ខ្ញុំ​បាន​ទស្សនា​វីដេអូ​របស់ [Fernandes] ខ្លះៗ​។ បើសិន​ការប្រកួត​កើតឡើង​មែន ខ្ញុំ​នឹង​មើល​វីដេអូ​ម្ដងទៀត ហើយ​រៀបចំ​ជាថ្មី​។ ខ្ញុំ​មិន​ហ៊ាន​ស្រមៃ​ឥឡូវ​ទេ​។ ខ្ញុំ​ដឹងថា​គេ​ខ្លាំង ប៉ុន្តែ ខ្ញុំ​មិន​ស្រមៃ​ថា​ការប្រកួត​ទៅជា​បែបណា​ឡើយ​។ 

ONE: ពីមុន​ក៏បាន​ក៏បាន​ចុច​ឈ្មោះ Kevin Belingon និង John Lineker ដែលជា​ដៃគូ​ដ៏​មាន​សក្ដានុពល​។  អ្វី​ទៅធ្វើ​ឲ្យ Sato ចាប់អារម្មណ៍​ជួប​ពួកគេ​ទាំងពីរ​? 
 
SS: ពួកគេ​បាន​ដក់​ក្នុង​ចិត្ត​របស់ខ្ញុំ​ពេល​ខ្ញុំ​បង្ហាញខ្លួន​ដំបូង​នៅ ONE កាល​ខែឧសភា ឆ្នាំ ២០១៩​។ ចំពោះ​ពួកគេ​ទាំងពី  ខ្ញុំ​ច្បាស់​ជា​គេច​ពី​ការប្រយុទ្ធ និង​ប្រើ​ជើង​ទាត់​បក​វិញ​ទៅតាម​ស្ថានការណ៍​។ Lineker ពូកែ​ខាង​ប្រយុទ្ធ ដូច្នេះ​ខ្ញុំ​មិនអាច​បណ្ដោយ​ខ្លួន​ទេ​។ ខ្ញុំ​គួរប្រើ​ជើង និង វាយបក​វិញ​ពេល​ខ្ញុំ​នៅ​កៀក​។ Lineker បាន​យកឈ្នះ​ជើង​ខ្លាំង​ជាច្រើន​ពេល​ខ្ញុំ​ហ្វឹកហាត់​នៅ Team Oyama ឯ​អាមេរិក​ខាងជើង​។ យ៉ាងណាក្ដី ខ្ញុំ​ចង់​ជួប​រូបគេ​ណាស់​។ 
 
ONE: ដោយសារតែ Belingon និង Lineker ខ្លាំង​ខាង​ក្បាច់​ប្រយុទ្ធ តើ Sato រៀបចំ​ក្បាច់​អ្វី​ដើម្បី​ទប់ទល់​? 
 
SS:  មែនហើយ​! ពួកគេ​ខ្លាំង​ខាង​ម៉ាត់ និង ទាត់ ដូច្នេះ ខ្ញុំ​ត្រូវ​គេច​ពី​រឿង​ទាំងនេះ និង​បង្កើត​ឱកាស​បម្លាស់​ទី​ឲ្យ​ល្អ ហើយ​វាយបក​វិញ​។ ជា​មូលដ្ឋានគ្រឹះ ខ្ញុំ​អាច​ប្រើ​ជើង និង ប្រើ​ដៃ​ខ្លះ​ដែរ​។  ក្នុងនោះដែរ បើ​គេច​បាន ឬ ទប់​ជាប់ គឺ​ត្រូវ​វាយ​សង​ទៅវិញ​៕





© រក្សាសិទ្ធិដោយ thmeythmey.com