កូ​វីដ​-១៩៖ ភ្នំពេញ​ហាក់​មានជីវិត​រស់​រវើក​ឡើងវិញ តែ​ជំនួញ​មិនទាន់​ដើរ​ទេ​, ហេតុអ្វី​?
COVID-19
ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
កូ​វីដ​-១៩៖ ភ្នំពេញ​ហាក់​មានជីវិត​រស់​រវើក​ឡើងវិញ តែ​ជំនួញ​មិនទាន់​ដើរ​ទេ​, ហេតុអ្វី​?
05, May 2020 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពលរដ្ឋ​ហាក់​លែង​សូវ​ខ្លាច​មេរោគ​កូ​វីដ​១៩​ទៀតហើយ ព្រោះ​ម្យ៉ាង ដោយសារ ចំនួន​អ្នក​ឆ្លង​ថ្មី​គ្មាន ចំនួន​អ្នកជា​សះស្បើយ​កើនឡើង​។ ម្យ៉ាងទៀត ពលរដ្ឋ​មួយចំនួន​នៅ​វ៉​ល់​ជាមួយនឹង​ការផាកពិន័យ​ជនល្មើស​រំលោភច្បាប់​ចរាចរណ៍​។ សុធីរ និង​សំណាង ជជែក​គ្នា​ជុំវិញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​រាជធានី​ភ្នំពេញ​។



​សុធីរ​៖ អា សំណាង​! អញ​មើលទៅ​ដូចជា​អ្វីៗ​ត្រឡប់មកវិញ​ធម្មតា​ហើយ​ឥឡូវនេះ ព្រោះ ពលរដ្ឋ​លែង​ពាក់​ម៉ាស់ លែង​ខ្លាច​កូ​វីដ​ហើយ អ៊ីចឹង​មែន​ឬទេ​?      
 
​សំណាង​៖ អញ​ក៏​សង្កេតឃើញ​ដូច​អ្ហែង​ដែរ​។ អញ​ឃើញ​ជំនួញ​មួយចំនួន​ចាប់ផ្តើម​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​។ អ្នកធ្វើ​ការចាប់​ផ្តើមធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ​ឡើងវិញ​។ ស្ថានភាព​មិនទាន់​ដូចដើម​មែន តែ​រាជធានី​ភ្នំពេញ​ហាក់បីដូចជា​ចាប់ផ្តើម​មានជីវិត​រស់​រវើក​ឡើងវិញ​។ ចរាចរណ៍​ចាប់ផ្តើម​ណែន​ជាង​មុន ជំនួញ​តាម​ដងផ្លូវ ហាង​នានា បើកទ្វារ​។​ល​។ តែ​ទោះជា​យ៉ាងណា ហាង​បិទទ្វារ​ក៏​នៅមាន​ច្រើន​ដែរ​។ 
 
​សុធីរ​៖ សកម្មភាព​ជំនួញ​ហាក់បីដូចជា​ដំណើរ​ការងារ​ឡើងវិញ​មែន តើ​វា​ដំណើការ​ល្អ​ឬទេ​?  
 
​សំណាង​៖ អា សុធីរ​! ជំនួញ ឬ​សកម្មភាព​តាម​ដងផ្លូវ​ហាក់បីដូចជា​ដំណើរការ​ឡើងវិញ​មែន​។ តែ​ជំនួញ​ទាំងនោះ មិន​ទទួលបាន​ភ្ញៀវ​ច្រើន​ទេ ព្រោះ​អតិថិ​ន​មិនសូវមាន​លុយ​(​ពលរដ្ឋ​ជាច្រើន​គ្មាន​ការងារ​ធ្វើ​)​។ ជំនួញ​បើក​ពេលនេះ មិន​ចំណេញ​ទេ​។ ជំនួញ​បើក​ឲ្យ​តែមាន​សកម្មភាព​ទេ តែ​ខាត​រាល់ថ្ងៃ និង​រាល់​ខែ​។ អ្នកជំនួញ​និយាយថា ពួកគេ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ដោយ​រង់ចាំ​ថ្ងៃ​ល្អ​ត្រឡប់មកវិញ​តែប៉ុណ្ណោះ​។ 
 
​សុធីរ​៖ តើ​ថ្ងៃ​ល្អ​ត្រឡប់មកវិញ​នៅពេលណា​ទៅ​? 
 
​សំណាង​៖ គ្មាន​ឡើយ​ចម្លើយ​ពិតប្រាកដ​ទេ អា សុធីរ​! គេ​ច្រើន​និយាយ​លេង​ថា មានតែ​មេរោគ​កូ​វីដ​១៩​ប៉ុណ្ណោះ​ដែល​អាច​ប្រាប់​ចម្លើយ​បាន​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com