ជាតិ
លោក ខៀវ កាញារីទ្ធ ណែនាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ឲ្យ​បង្កើត​កម្មវិធី​តុមូល​ស្ដីពី​ច្បាប់​ចរាចរណ៍
05, May 2020 , 5:05 pm        
រូបភាព
លោក ខៀវ កាញារិទ្ធ (រូបពីទំព័រហ្វេសប៊ុកក្រសួងព័ត៌មាន)
លោក ខៀវ កាញារិទ្ធ (រូបពីទំព័រហ្វេសប៊ុកក្រសួងព័ត៌មាន)
​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្រី្ត​ក្រសួង​ព័ត៌មាន ណែនាំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ បង្កើត​កម្មវិធី​តុមូល​ផ្សាយ​ផ្ទាល់ ដោយ​បើក​ឲ្យ​មាន​ការហៅ​ទូរស័ព្ទ​ចូល​ពី​សាធារណជន​ទូទៅ ដើម្បី​សារ​សួរ​ពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​។


 
​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដូចជា វិទ្យុជាតិ​និង​ទូរទស្សន៍​ជាតិ​កម្ពុជា ត្រូវបង្កើត​កម្មវិធី​តុមូល​ផ្សាយ​ផ្ទា​ល់ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម ដែលជា​ប្រធានបទ​ថ្មី​ក្នុងពេល​បច្ចុប្បន្ននេះ​។ លោក​រដ្ឋ​ម​ន្រី្ត ថ្លែងថា​៖«​ក្នុងនាម​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជាតិ​ដែលជា​ស្ពាន​ចម្លង​មតិយោបល់​របស់​ពលរ​ដ្ឋ​ទៅ​រដ្ឋាភិបាល និង​ពី​រដ្ឋាភិបាល​ទៅ​ពលរដ្ឋ ត្រូវ​ផ្សាយ​ឲ្យ​ទូលំទូលាយ ពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ឲ្យ​ពលរដ្ឋ​យល់ច្បាស់​និង​ចូលរួម អនុវត្ត​ទាំងអស់គ្នា​»​។ 
 
​ជា​មូ​យ​គ្នា​នេះដែរ រដ្ឋមន្ត្រី​ព័ត៌មាន បាន​សង្កត់ធ្ងន់ថា កម្មវិធី​តុមូល​នេះ ត្រូវមាន​ការចូលរួម​ពី​ម​ន្រី្ត​នគរបាល ដែល​ជំនាញ​ច្បាប់​ចរាចរណ៍ បកស្រាយ​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រាល់​មតិ​រិះគន់​អំពី​បញ្ហា​ដែល​កើតមាន និង​សំណូមពរ​របស់​ពលរ​ដ្ឋ​៕ 

Tag:
 ក្រសួង​ព័ត៌មាន​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com