ជាតិ
ព្រះអង្គ ហ៊ុន ម៉ាណែត និមន្តបិណ្ឌបាត នៅខេត្តត្បូងឃ្មុំ
× ភ្នំពេញ៖ ព្រះអង្គ ហ៊ុន ម៉ាណែត បាននិមន្តបិណ្ឌបាតជាមួយព្រះសង្ឃផ្សេងទៀត នៅក្នុងខេត្តត្បូងឃ្មុំ តាមសង្ឃកិច្ច ឬកិច្ចវត្ត (កាតព្វកិច្ច)នៃការបំបួសមុខភ្លើងជូនជីដូន ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ ឧសភា។ នេះបើតាមរយៈហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានបង្ហោះរូបភាព ព្រះអង្គ ហ៊ុន ម៉ាណែត។
ព្រះអង្គ ហ៊ុន ម៉ាណែត អាចនឹងបួសមុខភ្លើងរយៈពេល៧ថ្ងៃ ដែលអនុវត្តតាមបែបបទប្រពៃណីខ្មែរ មុននឹងចូលបម្រើការងារវិញ។ នេះបើតាមលោក ឡេង លីម នាយកខុទ្ធកាល័យមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៧ ឧសភា។
បច្ចុប្បន្នលោក ជា សារ៉ន មេបញ្ជាការរងនាយសេនាធិការនៃកងទ័ពជើងគោក ជាអ្នកទទួលភារកិច្ចជំនួសលោក ហ៊ុន ម៉ាណែត ដែលបានសាងផ្នួសមុខភ្លើងរយៈពេលខ្លី។
Tag:
ហ៊ុន ម៉ាណែត
កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com