​ករណី​ដែល​មិនទាន់​សះស្បើយ​ពី COVID-19៖ ម្នាក់​មាន​ជំងឺ​ប្រចាំកាយ និង​ម្នាក់ទៀត​មាន​ជំងឺផ្លូវចិត្ត​
COVID-19
ជាតិ
សុខភាព
​ករណី​ដែល​មិនទាន់​សះស្បើយ​ពី COVID-19៖ ម្នាក់​មាន​ជំងឺ​ប្រចាំកាយ និង​ម្នាក់ទៀត​មាន​ជំងឺផ្លូវចិត្ត​
08, May 2020 , 3:07 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល។ រូបថត ThmeyThmey
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល។ រូបថត ThmeyThmey
ដោយ: ថ្មីៗ
​អ្នកជំងឺ​កូ​វីដ​-១៩ (COVID-19) ពីរ​នាក់​នៅ​ខេត្តបន្ទាយមានជ័យ និង​កំពង់ឆ្នាំង ដែល​មិន​ទានា់​ជាសះស្បើយ​នោះ គឺ​ដោយសារ​ពួកគាត់​មាន​ជំងឺ​ផ្សេងទៀត​។  នេះ​បើតាម​ការអះអាង​របស់​អ្នកស្រី ឱ វណ្ណឌី​ន  រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាមរ​យៈ​បណ្តាញ​សង្គម Telegram នា​ថ្ងៃទី​៨ ខែឧសភា​។​

 
​អ្នកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា សភាព​ទូទៅ​របស់​អ្នកជំងឺ​ទាំងពីរ​គឺ​មិន​ធ្ងន់ធ្ងរ​ទេ   តែ​វីរុស​នៅមាន​ក្នុង​ខ្លួន​ពួកគាត់​នៅឡើយ​។ « វីរុស​នេះ  យើង​ពិបាក​នឹង​ដឹង​ណាស់  ដោយសារ​អ្នក​ទាំងពីរ  ម្នាក់​ជា​បុរស​វ័យ​៧៥​ឆ្នាំ  មាន​បញ្ហា​សុខភាព​ប្រចាំកាយ  និង​ម្នាក់ទៀត​ជា​ស្ត្រី​វ័យ​៣៦​ឆ្នាំ  មាន​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត  តម្រូវឱ្យមាន​ការពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថ្នាក់ជាតិ​បន្តទៀត​»​។  
 
​ជាមួយគ្នានេះ​សារព័ត៌មាន​ថ្មីៗ​(ThmeyThemy) មិនអាច​សុំ​មក​បកស្រាយ ឬ​ពន្យល់​បន្ថែម​ពី​បញ្ហា​ជុំវិញ​នៃ​អ្នកជំងឺ​កូ​វីដ​-១៩ របស់​ជំងឺ​ទាំងពីរ​នាក់​ខាងលើ ពី​អ្នកស្រី ឱ វណ្ណឌី​ន បានទេ ដោយ​ទូរ​សព្ទ​ហៅចូល តែ​មិន​ទទួល​។ 
 
​បើតាម​ក្រសួងសុខាភិបាល​ប្រកាស​កន្លងមក ស្ត្រី​វ័យ​៣៦​ឆ្នាំ ដែលមាន​ជំងឺឆ្លង​ចិត្ត​នោះ គឺ​រស់នៅ​ខេត្តបន្ទាយមានជ័យ ហើយ​បានធ្វើ​តេស្ត​រកឃើញ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៨ ខែមីនា​។ ដោយឡែក​បុរស​វ័យ​៧៥​ដែលមាន​ជំងឺ​ប្រចាំកាយ​នោះ គឺ​រស់នៅ​ខេត្តកំពង់ឆ្នាំង រក​ធ្វើ​កូ​វីដ​-១៩ តាំងពី​ថ្ងៃ​១៧ ខែមីនា មក​។​
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​៨​ឧសភា  ឆ្នាំ​២០២០ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១២០​នាក់ នៅ​រាជធានី​-​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​១២០​នាក់ និង​នៅសល់​២​នាក់ ខណៈដែល ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ ចំនួន​២៦​ថ្ងៃ​ជាប់​គ្នា ពោលគឺ​ចាប់ពី​ថ្ងៃទី​១៣​មេសា មក​។​
 
​ទោះបី​កម្ពុជា​បន្ត​គ្មាន​ករណី​ឆ្លង​ថ្មី ក៏​កម្ពុជា​កំពុងតែ​ស្ថិតនៅក្នុង​ភាព​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ​។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បញ្ជាក់​ដូច្នេះ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។ លោក ក៏បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត និង​បង្កើន​ការយកចិត្តទុកដាក់​ឲ្យ​ខ្ពស់ និង​អនុវត្ត​វិធាន​អនាម័យ​នានា និង​ការរក្សា​គម្លាត​សុវត្ថិភាព​តាម​ការណែនាំ ដើម្បី​កុំឱ្យ​មានការ​ចម្លង​រាតត្បាត​ក្នុង​សហគមន៍​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com