COVID-19
អន្តរជាតិ
COVID-19 បំផ្លាញ​ការងារ​អាមេរិក​២០,៥​លាន​កន្លែង​ក្នុង​ខែមេសា
09, May 2020 , 11:24 am        
រូបភាព
ប្រភពរូប៖ AP
ប្រភពរូប៖ AP
ដោយ:
ការបិទ​ប្រទេស​ព្រោះ​COVID-19 បំផ្លាញ​ការងារ​២០,៥​លាន​កន្លែង​ក្នុង​សហរដ្ឋអាមេរិក​ក្នុង​ខែមេសា​។ ក្រសួង​ការងារ​អាមេរិក រាយការណ៍​បែបនេះ នៅ​ថ្ងៃទី​៨ ខែឧសភា​។

 
​ការដាំ​ក្បាល​ចុះ​យ៉ាងគំហុក​នេះ បណ្ដាល​ឲ្យ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​សហរដ្ឋអាមេរិក​ឡើងដល់ ១៤,៧​ភាគរយ ពោលគឺ​លើស​ចំណុច​ខ្ពស់បំផុត​ក្នុង​ចុងឆ្នាំ​២០១៩ ដែល​ស្ថិត​ក្នុងអំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​។ អត្រា​អ្នក​អត់​ការងារ​ធ្វើ​កាលពី​ខែមីនា ស្មើនឹង ៤,៤​ភាគរយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។​
 
​នេះ​គឺជា​ធ្លាក់ចុះ​អាក្រក់​បំផុត ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ច​សកល​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ និង​ក្រោយ​សង្គ្រាមលោកលើកទី​២ ដែល​ស្មើ​១០,៨​ភាគរយ ក្នុង​ខែ​១៩៨២​។ ការបាត់បង់​ក្នុង​ខែមីនា គឺ​អាក្រក់​ខ្លាំង​បំផុត ដែល​របាយការណ៍​ដំបូង​បង្ហាញថា ការងារ​៨៧​ម៉ឺន​កន្លែង​ត្រូវ​បាត់បង់ ទោះជា​អាជីវកម្ម​ភាប​ច្រើន​ផ្ដើម​បិទទ្វារ​ក្នុង​សប្តាហ៍​ទី​៣​នៃ​ខែ​នេះ​។ 
 
​ទាក់ទិន​បញ្ហា​នេះ  ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៨ ខែឧសភា ហាក់​ពុំ​យកចិត្តទុកដាក់​នឹង​ការងារ​បាត់បង់​ការងា​រ​នេះ​។ ត្រង់ចំណុច​នេះ​លោក​ប្រាប់​ទូរទស្សន៍ Fox News ដូច្នេះ​ថា​៖«​វា​ស្ថិតក្នុង​ការគ្រោងទុក​ទាំ​ង​ស្រុង​។ វា​ពុំមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​»​។ យ៉ាងណាមិញ លោក​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​នឹង​នាំយក​ពួកវា​ត្រលប់​មកវិញ​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៩ ខែឧសភា សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​COVID-19​សរុប ១,៣២​លាន​ករណី ខណៈ​អ្នក​ស្លាប់មាន ៧៨ ៦១៥​នាក់​។ បើតាម​វេ​ប​សាយ worldometers អ្នកជា​សះស្បើយ​មាន​ជាង​២២​ម៉ឺន​នាក់ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​១៦ ៩៧៨​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com