COVID-19
អន្តរជាតិ
ឱសថការី​ឥណ្ឌា​ម្នាក់​ស្លាប់​ក្រោយ​ផឹកថ្នាំ​ដែល​ខ្លួន​ស្រាវជ្រាវ​ដើម្បី​ព្យាបាល COVID-19
09, May 2020 , 10:26 pm        
រូបភាព
ទិដ្ឋភាពនៅក្រុង Chennai ប្រទេសឥណ្ឌា ។ រូបថត AFP
ទិដ្ឋភាពនៅក្រុង Chennai ប្រទេសឥណ្ឌា ។ រូបថត AFP
ដោយ: ធីតា
​ឱសថការី​ឥណ្ឌា​ម្នាក់​បាន​ស្លាប់ និង​ថៅកែ​របស់គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​ផឹកថ្នាំ​លាយ​គីមី ដែល​ផ្សំ​ដោយ​ខ្លួនឯង ក្នុងការ​ស្រាវជ្រាវ​ឱសថ​ព្យាបាល COVID-19​។ ទីភ្នាក់ងារ​ព័ត៌មាន AFP បានចេញ​ផ្សាយ​នា​ថ្ងៃ​សៅរ៍ ដោយ​យោងតាម​ការអះអាង​របស់​ប៉ូលិស​ក្នុង​តំបន់​។​



​បុរស​ទាំងពីរ ធ្វើការ​នៅ​ក្រុមហ៊ុន​ឱសថ​តិ​ណ​ទេស (​រុក្ខជាតិ​) មួយ​នៅ​ក្រុង Chennai ប្រទេស​ឥណ្ឌា​។ ពួកគេ​បានរួម​គ្នា​ស្រាវជ្រាវ​ថ្នាំ​ព្យាបាល COVID-19 ដោយ​លាយ​បញ្ចូល​នូវ​សារធាតុ​នីត្រាត​អុកស៊ីត និង​សូ​ដ្យូ​ម​នីត្រាត​។​

​លោក Ashok Kumar ប្រធាន​ប៉ូលិស​ប្រចាំ​តំបន់​បាន​អះអាងថា ឱសថការី​ដែល​បាន​ស្លាប់​នោះ ឈ្មោះ K Sivanesan អាយុ​៤៧​ឆ្នាំ រីឯ​លោក Rajkumar ដែលជា​ថៅកែ នោះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​បានជា​សះស្បើយ​ពី​ការពុល​ថ្នាំ​។​

​លោក Kumar បាន​បញ្ជាក់ថា លោក Sivanesan បាន​ទិញ​សារធាតុ​គីមី​ពី​ផ្សារ ហើយ​រៀន​ផ្សំ​រូបមន្ត តាមរយៈ​ការស្រាវជ្រាវ​លើ​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​។​

​បច្ចុប្បន្ន ពិភពលោក​មិនទាន់មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ COVID-19 ច្បាស់​ការណ៍​ឡើយ​។ ឥណ្ឌា មាន​ករណី​ឆ្លង​ជាង​៦១០០០ ដែល​ក្នុងនោះ​ស្លាប់​ជិត​២០០០​នាក់ និង​ជាសះស្បើយ​ជិត​១៨០០០​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com