ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍ ប្រាប់ឲ្យប្រតិបត្តិករពង្រឹងគុណភាពសេវាកម្ម និងត្រៀមខ្លួនទទួលភ្ញៀវ ក្រោយចប់វិបត្តិកូវីដ-១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រូបភាពពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានស្នើឲ្យប្រតិបត្តិទេសចរណ៍ទាំងអស់ ត្រៀមលក្ខណៈឲ្យស្រេចបាច់ ដើម្បីទទួលភ្ញៀវទេសចរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩បញ្ចប់ តាមរយៈការពង្រឹងគុណភាពសេវាកម្ម អនាម័យ និងផលិតផលទេសចរណ៍របស់ខ្លួន។
ក្រសួង បានប្រាប់ឲ្យម្ចាស់សណ្ឋាគារ ពិសេសសណ្ឋាគារដែលដំណើរការអាជីវកម្មលើសពី១០ឆ្នាំ យកពេលវេលានេះមកជួសជុល និងកែលម្អទីតាំងខ្លួនឡើងវិញ ដើម្បីបង្កើនលទ្ធភាពទទួលបានការវាយតម្លៃលើចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មការស្នាក់នៅ។
ដើម្បីទទួលបានចំណាត់ថ្នាក់សណ្ឋាគារ គឺក្រសួងទេសចរណ៍ទាមទារឲ្យម្ចាស់សណ្ឋាគារនីមួយៗ មានភាពជឿជាក់លើការផ្តល់សេវាកម្ម សម្ភារ គ្រឿងបំពាក់ និងការរៀបចំសណ្ឋារកិច្ច ឲ្យបានល្អ ដែលស្របទៅតាមនិយាមអន្តរជាតិ។ លក្ខខណ្ឌដែលអាចឲ្យម្ចាស់សណ្ឋាគារទទួលបានចំណាត់ថ្នាក់សណ្ឋាគារ ម្ចាស់សណ្ឋាគារអាចសាកល្បងតាមរយៈwww.cambodiatourismrating.org/kh។
រយៈពេល៤សប្តាហ៍ហើយ ដែលកម្ពុជាពុំមានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩។ ដ្បិតតែស្ថានភាពហាក់ធូរស្រាល ប៉ុន្តែក្រសួងទេសចរណ៍ នៅតែបន្តអនុវត្តយុទ្ធនាការ«Stay Home Today, Travel Tomorrow» ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងអស់គ្នា។
Tag:
សណ្ឋាគារ
សេវាកម្ម
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com