អត្ថបទពាណិជ្ជកម្ម
មក​ថ្មី​ទៀតហើយ​! ម៉ូ​ឌែ​ល​ស៊េរី​នេះ​មិន​ណ​យ​ទេ​!! ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A11 ដាក់លក់​ផ្លូវការ​ហើយ​!
12, May 2020 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០៖​អ្នកណា​និយាយថា ចង់​ប្រើ​ស្មា​ត​ហ្វូ​ន​ដែល​ទំនើប ទាន់សម័យ និង​លេចធ្លោ ត្រូវ​ចំណាយលុយ​ច្រើន​នោះ​? ដូច​អ្វីដែល​ក្រុមហ៊ុន សាម​សុង បាន​សន្យាថា ធ្វើយ៉ាងណា​ផ្តល់ឱ្យ​អតិថិជន​របស់ខ្លួន​ទាំងអស់ ទទួលបាន​នូវ​ជម្រើស​បទពិសោធន៍​យ៉ាងច្រើន​សម្បូរបែប នៃ​ការផ្លាស់ប្តូរ​ពិភព​ស្មា​ត​ហ្វូ​ន​នាពេល​អនាគត​។ ជាក់ស្តែង​ថ្ងៃនេះ ក្រុមហ៊ុន សាម​សុង បានផ្តល់​នូវ​ភាព​ភ្ញាក់ផ្អើល ដោយ​នាំយក​នូវ​ស្មា​ត​ហ្វូ​ន Samsung Galaxy A11 ជំនាន់​ថ្មី ដែល​ទំនើប​អស្ចារ្យ ជាមួយនឹង​តម្លៃ​យ៉ាង​ពិសេស ដែល​សឹងតែ​មិនគួរ​ឱ្យ​ជឿ មក​លក់​ជា​ផ្លូវការ ក្នុងប្រទេស​កម្ពុជា​។​
 
​អតិថិជន​ប្រាកដជា​មិន​ចង់​ជឿថា Samsung Galaxy A11 ដែល​ដាក់លក់​ក្នុងតម្លៃ​ប៉ុន​នេះ ហ៊ាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​ក្រោយ 3 គ្រាប់ (​កាមេរ៉ា​គោល​ទំហំ 13 MP) និង​កាមេរ៉ា​មុខ 1 គ្រាប់ ទំហំ 8 MP (​ថត Selfie ច្បាស់​ល្អ​) កម្លាំង​ថ្ម 4,000 mAh (​អាច​កំដរ​អ្នក​បាន​ស្ទើរតែ​ពេញ​មួយថ្ងៃ​), មេម៉ូរី 3 GB, អង្គ​ផ្ទុក 32 GB (​អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 512 GB) បាន​ផងដែរ​។​
 
​ក្រុមហ៊ុន សាម​សុង ពិតជា​គិតគូរ​ដល់​អតិថិជនរ​បស់​ខ្លួន បាន​គ្រប់​ជ្រុងជ្រោយ និង​ផ្តល់ជូន​នូវ​ជម្រើស​ច្រើនបែប​ច្រើនយ៉ាង មិនឱ្យ​ទាស់ចិត្ត​ឡើយ​។ 
 
​បញ្ជាក់​៖ ចាប់ពី​ថ្ងៃទី​១៣ ឧសភា ឆ្នាំ​២០២០​នេះ​តទៅ អតិថិជន​ទាំងអស់ អា​ចរក​ជាវ​ទូរស័ព្ទ Samsung Galaxy A11 បាន​នៅតាម​បណ្តា​ហាង​ចែកចាយ ផលិតផល សាម​សុង នានា​ទូទាំងប្រទេស​កម្ពុជា នឹង​ទទួលបាន​កញ្ចប់​កាដូ​ពិសេស​ដូចជា​៖
* ការបញ្ចុះ​តម្លៃ ៥០% ពេល​ប្តូរ​អេក្រង់​ថ្មី​
* ស៊ីម​ស្មា​ត​លេខ​ពិសេស ភ្ជាប់​ជាមួយ​គម្រោង​អ៊ីនធឺណិត Smart ធំ​ហ្ម៎ង​!
 
​មិន​និយាយ​លេង​ទេ​…! ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Samsung Galaxy A11 នេះ​គឺ​ល្អ​លើសពី​តម្លៃ​ដែល​លោកអ្នក​នឹង​ស្មាន​មិន​ដល់ ដែល​ផលិត​ផលស្មា​ត​ហ្វូ​ន​ដទៃ​គ្មាន និង​មិនអាច​ធ្វើបាន​ដូច សាម​សុង ឡើយ​។  កុំ​គិត​ច្រើន​…!  ឱ្យតែ​ហ៊ាន​នៅ​បង្អង់​យូរ ដឹង​តែ​អត់​បាន​ប្រើ​នឹង​គេ​ហើយ​…! ខ្ញុំ​ហ៊ាន​ធានាថា អាច​នឹង​ដាច់​ស្តុក​គ្មាន​សល់​ឡើយ​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់ តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន របស់​យើង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 ៕
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com