COVID-19៖ កម្ពុជា​បន្ត​គ្មាន​ករណី​ឆ្លង​ថ្មី ខណៈ​អ្នកជំងឺ​នៅសល់តែ​ម្នាក់​ប៉ុណ្ណោះ​
ជាតិ
COVID-19៖ កម្ពុជា​បន្ត​គ្មាន​ករណី​ឆ្លង​ថ្មី ខណៈ​អ្នកជំងឺ​នៅសល់តែ​ម្នាក់​ប៉ុណ្ណោះ​
14, May 2020 , 8:39 am        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល
​ភ្នំពេញ​៖ កម្ពុជា​នៅតែ​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) ហើយ​អ្នកជំងឺ​ដែល​នៅសល់​ម្នាក់​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៤​ឧសភា​។ គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា គ្មាន​ករណី​ឆ្លង​ថ្មី រយៈពេល​៣១​ថ្ងៃ​ជាប់​គ្នា​ហើយ​។​

 
​កម្ពុជា រកឃើញ​អ្នក​ឆ្លង​សរុប​១២២​នាក់ និង​បានជា​សះស្បើយ​ចំនួន​១២១​នាក់​ហើយ​។ អ្នក​សះស្បើយ​ទាំង​១២១​នាក់ រួមមាន​ជនជាតិខ្មែរ​ចំនួន​៥០​នាក់​, បារាំង ៤០​នាក់​,​ម៉ាឡេស៊ី ១៣​នាក់​, អង់គ្លេស​៥​នាក់​, ចិន​៣​នាក់​, វៀតណាម​៣​នាក់​, អាមេរិកាំង​២​នាក់​,  ឥណ្ឌូណេស៊ី​២​នាក់​,​កាណាដា​២​នាក់ និង​ជនជាតិ​បែ​ល​ហ្សិ​ក​១​នាក់​។​
 
 
​ចំណែក​អ្នកជំងឺ ដែល​នៅសល់តែ​ម្នាក់ និង​កំពុង​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នោះ គឺជា​ស្ត្រី​វ័យ​៣៦​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៨ មីនា​។ មូលហេតុ​ដែល​គាត់​ក្រ​ជាសះស្បើយ គឺ​ដោយសារ​អ្នកជំងឺ​រូបនេះ មាន​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត​។ នេះ​បើតាម​ការពន្យល់​របស់​ក្រសួងសុខាភិបាល កាលពីពេល​កន្លងទៅ​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com