COVID-19
អន្តរជាតិ
វៀតណាម រាយការណ៍​ពី​ករណី COVID-19 ២៤​នាក់​ទៀត ដែលជា​អ្នកដំណើរ​ពី​រុស្ស៊ី
15, May 2020 , 10:21 am        
រូបភាព
បុគ្គលិកវេជ្ជសាស្រ្ត បាញ់ថ្នាំសម្លាប់វីរុសនៅលើយន្តហោះ Vietnam Airlines។ រូបភាព៖ Reuters
បុគ្គលិកវេជ្ជសាស្រ្ត បាញ់ថ្នាំសម្លាប់វីរុសនៅលើយន្តហោះ Vietnam Airlines។ រូបភាព៖ Reuters
ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃទី​១៥ ខែឧសភា បាន​រាយការណ៍​ថា ខ្លួន​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ២៤​នាក់​បន្ថែមទៀត​។ ករណី​ឆ្លង​ថ្មី​ទាំងអស់នេះ គឺជា​ករណី​នាំចូល​មកពី​បរទេស​។


​អស់​រយៈពេល ២៩​ថ្ងៃ​ហើយ ដែល​វៀតណាម មិនមាន​ករណី COVID-19 ឆ្លង​នៅក្នុង​ស្រុក ប៉ុន្តែ​មាន​ករណី​នាំចូល​មកពី​បរទេស​ជា​បន្តបន្ទាប់​។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងសុខាភិបាល​វៀតណាម មនុស្ស​ចំនួន ២៤​នាក់ ដែល​ស្ថិតនៅក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក COVID-19 ។ ករណី​ទាំងអស់នេះ គឺជា​អ្នកដំណើរ​មកពី​រុស្ស៊ី​។ តួលេខ​សរុប COVID-19 របស់​វៀតណាម មាន​ចំនួន​៣១២​ករណី មិនមាន​ករណី​ស្លាប់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៦០​នាក់​។ 
 
​ការ​រ​ឃើញ​ករណី​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​វៀតណាម​ទើបតែ​រកឃើញ ១៧​ករណី ដែល​នាំ​ចូលមក​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​ថ្ងៃទី​៧ ខែឧសភា​។ 
 
​គិត​មក​ត្រឹម​ពេលនេះ វៀតណាម បាន​លើក​ចោលការ​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ហើយ ចំណែក​សាលារៀន​មួយចំនួន ក៏បាន​បើកទ្វា​ឲ្យ​សិស្ស​ចូលរៀន​ផងដែរ ប៉ុន្តែ​ព្រំដែន​វៀតណាម​នៅតែ​បន្ត​បិទ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង COVID-19 ៕ 
 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com