អត្ថបទពាណិជ្ជកម្ម
នៅផ្ទះ​ទេ ប៉ុន្តែ​អាច​នាំ​សំណាង​៥​លាន​រៀល ពី​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ជូន​គ្រួសារ​
15, May 2020 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
​សិស្ស​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​ពន្លក​ខ្មែរ យុវតី អ៊ឹង ស្រី​ម៉ុ​ច ជា​អ្នក​មានសំណាង​ទី​ពីរ ដែល​បើក​គម្រប​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ដប​ឈ្នះ​បាន​ទឹកប្រាក់​ធំ​៥​លាន​រៀល កាលពី​ថ្ងៃទី​១៣ ខែឧសភា កន្លងទៅ​។
 
​យុវតី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​រូបនេះ បានឱ្យដឹងថា​៖«​ជានិច្ចកាល​ខ្ញុំ​ញុំ​ា​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ១​ដប​ទៅ​២​ដប ជា​រៀងរាល់ថ្ងៃ ហើយ​ថ្ងៃ​ត្រូវ​រង្វាន់ ខ្ញុំ​ទិញ​តែមួយ​ដបគត់​។ ដល់​តែ​បើក​គម្រប​ភ្លាម​ឃើញ​ដាក់ថា ៥​លាន​រៀល ខ្ញុំ​ដំបូង​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង​ដែរ ទើប​ខំ​ហៅ​ប៉ា​មកជួយ​មើល ដល់​តែ​ច្បាស់​ថា​ត្រូវ​រង្វាន់​មែន បាន​អរ​សឹង​ស្រក់​ទឹកភ្នែក​»​។ 
 
​ក្នុង​វ័យ​១៦​ឆ្នាំ ស្រី​ម៉ុ​ច មិនមាន​របស់​ដែល​ជាទី​ប្រាថ្នា​ជាក់ច្បាស់​អ្វី​ឡើយ ដូច្នេះ​នាង​នឹង​ប្រគល់​ទឹកប្រាក់​ត្រូវ​រង្វាន់​នោះ ជាង​ពាក់កណ្តាល​ដល់​ឪពុកម្តាយ គ្រាន់​នឹង​ផ្គត់ផ្គង់​ជីវភាព ហើយ​សល់​ប៉ុន្មាន នាង​នឹង​ទុក​ទិញ​របស់​ប្រើប្រាស់​ផ្ទាល់ខ្លួន ជាពិសេស​សម្ភារ​សិក្សា ពេលដែល​ក្រសួង​អនុញ្ញាត ឱ្យ​ចូលរៀន​ជាធម្មតា​វិញ​។​



​គួរ​បញ្ជាក់ថា ទឹកក្រូច​អាយ​ស៍​IZE ដប និង កំប៉ុង​បាន​ដាក់ជូន​រង្វាន់​ជាច្រើន សម្រាប់​អតិថិជន រួមមាន រង្វាន់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ទឹកប្រាក់​សុទ្ធ ៥ លាន​រៀល ១​ម៉ឺន​រៀល ៥​ពាន់​រៀល និង អា​យស៍​ជាច្រើន​រយ​រង្វាន់​ផងដែរ ៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com