ឧស្សាហ៍​វិលមុខ និង​អស់កម្លាំង គួរតែ​គិតដល់​មូលហេតុ​ទាំងនេះ​ផង​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ឧស្សាហ៍​វិលមុខ និង​អស់កម្លាំង គួរតែ​គិតដល់​មូលហេតុ​ទាំងនេះ​ផង​
17, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​ជំងឺ​ខុសៗ​គ្នាច្រើន​ណាស់​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ទាំង​វិលមុខ និង​អស់កម្លាំង​។ ពេលខ្លះ​អាកា​រៈទាំង​នេះ​កើត​ឡើងជា​បណ្តោះអាសន្ន ឬ​មាន​បាត់ៗ​។ បើសិនជា​អ្នក​ឧស្សាហ៍​មាន​អារម្មណ៍​វិលមុខ និង​អស់កម្លាំង ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ក្នុង​ខ្លួន​។ ការវិល​មុខ និង​អស់កម្លាំង​ដែល​មិនបាន​ព្យាបាល​អាចធ្វើ​ឲ្យ​ដួលសន្លប់​បាន​។​វា​ក៏​អាចធ្វើ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខណៈពេល​កំពុងតែ​ធ្វើដំណើរ ឬ​បើកបរ​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​ធំៗ​ដែល​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​វិលមុខ និង​អស់កម្លាំង​៖

 
​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​
 
​រាងកាយ​មនុស្ស​យើង​ត្រូវការ​ជាតិ​ស្ករ​ដើម្បី​បង្កើត​ថាមពល​។ នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប អ្នក​ពិតជា​អាច​ទៅជា​វិលមុខ ញ័រ​ខ្លួន និង​អស់កម្លាំង​បាន​។ ការចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ច្រើនតែ​ជា​ផល​រំខាន​នៃ​ការប្រើប្រាស់​អាំង​ស៊ុយ​លីន និង​ថ្នាំ​ផ្សះៗ​ទៀត​ដែល​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។ អាកា​រៈដែ​លអាច​បញ្ជាក់​ថា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរនោះ​មានដូចជា​៖
 
​បេះដូង​ដើរ​ញ៉ាប់​
​បែកញើស​
​ញ័រ​ខ្លួន​
​ឃ្លាន​អាហារ​
​ឆេវឆាវ​
​វង្វេងវង្វាន់​
​ខ្សោយ​សម្ពាធ​ឈាម​
 
​នៅពេល​សម្ពាធ​ឈាម​ចុះ​ទាប អាចមាន​អាកា​រៈ​ផ្សេងៗ​ជាច្រើន​ដូចជា វិលមុខ ឬ​ធី​ង​ធោ​ង និង​អស់កម្លាំង​។ អាកា​រៈ​ផ្សេងៗ​ទៀត​មានដូចជា​៖
 
​ចង្អោ​
​ស្រេកទឹក​
​ព្រឹល​ភ្នែក​
​ដកដង្ហើម​ញ៉ាប់​
​ស្បែក​ស្លេកស្លាំង​
​ពិបាក​ផ្ចង់អារម្មណ៍​
​ខាងក្រោម​នេះ​អាចជា​ហេតុផល​ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​៖
 
​បញ្ហា​បេះដូង​
​ការប្រើប្រាស់​ថ្នាំ​
​ការ​មាន​របួស​ធ្ងន់ធ្ងរ​
​ខ្សោះ​ជាតិ​ទឹក​
​កង្វះ​វីតាមីន​។​
​កង្វះ​គ្រាប់​ឈាម​
 
​កោសិកា​គ្រាប់​ឈាមក្រហម​មាន​នាទី​ដឹកនាំ​អុកស៊ីសែន​ទៅគ្រប់​កន្លែង​នៃ​រាងកាយ​ទាំងអស់​។ នៅពេល​អ្នកមាន​បញ្ហា​កង្វះ​គ្រាប់​ឈាម រាងកាយ​មិនមាន​កោសិកា​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់ ឬ​កោសិកា​ទាំងនេះ​មិន​ធ្វើការ​បាន​គ្រប់គ្រាន់​ទេ​។ ការ​កង្វះ​អុកស៊ីសែន​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​វិលមុខ ឬ​អស់កម្លាំង​ដែរ​។ អាកា​រៈ​ផ្សេងទៀត​នៃ​ការ​កង្វះ​គ្រាប់​ឈាម​ដែរនោះ​មានដូចជា​៖
 
​ពិបាក​ដកដង្ហើម​
​អស់កម្លាំង​
​បេះដូង​ដើរ​ញ៉ាប់​
​ឈឺក្បាល​
​ត្រជាក់​ដៃជើង​
​ស្បែក​ស្លេកស្លាំង​
​ឈឺទ្រូង​។ 
​ការហូរ​ឈាម កង្វះ​ជីវជាតិ និង​ការ​ខ្សោយ​ខួរឆ្អឹង​សុទ្ធតែជា​ដើមហេតុ​នាំ​ឲ្យ​កង្វះ​គ្រាប់​ឈាម​ទាំងអស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com