ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
វេជ្ជបណ្ឌិត តាន់ ឥន្ទ​ដ្រា​វី​ណា ប្រើ​ជំនាញ​និង​ឱកាស​ទីផ្សារ បើក​អាជីវកម្ម​លក់​«​ឯកសណ្ឋាន​ពេទ្យ​»
17, May 2020 , 10:05 am        
រូបភាព
​ភ្នំពេញ​៖ វេជ្ជបណ្ឌិត តាន់ ឥន្ទ​ដ្រា​វី​ណា បានចាប់ផ្តើម​អាជីវកម្ម​លក់​ឯកសណ្ឋាន​ពេទ្យ អំឡុង​នៅពេលដែល​កញ្ញា​សិក្សា​ថ្នាក់​បរិ​ញ្ញា​ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ នៅ​ឆ្នាំ​ទី​៦ ជាមួយនឹង​មិត្ត​ភក្តី​៣​នាក់​ផ្សេងទៀត​។ ស្ថាបនិក​វ័យ​២៨​ឆ្នាំ ឥន្ទ​ដ្រា​វី​ណា មើលឃើញ​ឱកាស​ទីផ្សារ​នៅ​កម្ពុជា​ដែលមាន​ត្រូវការ​ច្រើន ក្រោយ​ពេលដែល​កញ្ញា​បានឃើញ​ពី​គំរូ​អាជីវកម្ម​បែបនេះ​មាន​ច្រើន​នៅ​ប្រទេស​ថៃ និង​កូរ៉េ​។ ម្ចាស់​អាជីវកម្ម​លក់​ឯ​ក​សណ្ឋាន​ពេទ្យ​ដែលមាន​ស្លាក​យីហោ «​អេច & វី​» យល់ឃើញថា នៅពេលដែល​គ្រូពេទ្យ​កម្ពុ​ជាមាន​ឯកសណ្ឋាន​សុខាភិបាល​នេះ​ទាំងអស់គ្នា គឺជា​ផ្នែក​មួយ​ជួយ​បង្កើន​សោ​ភ័​ណ្ឌ​ភាព និង​ផា​សុភាព​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង វេជ្ជបណ្ឌិត តាន់ ឥន្ទ​ដ្រា​វី​ណា នាយិកា​មណ្ឌល​វេជ្ជសាស្ត្រ​ដេ​វ៉ាល់​រ៉ា ដូចតទៅ​៖ 
 
 
​មិនមែនជា​រឿង​ចេ​ដ​ន្យ​ទេ​ដែល​ស្ថាបនិក​ហាង​«​អេច & វី​» វ័យ​២៨​ឆ្នាំ ឥន្ទ​ដ្រា​វី​ណា ហ៊ាន​ចាប់យក​អាជីវកម្ម​ផ្នែក​សុខាភិបាល ទាំង​ខ្លួន​មិនទាន់​រៀន​ចប់​។ ជា​និស្សិត​ពេទ្យ​ជំនាញ​ផ្នែក​សុខាភិបាល​ស្រាប់ បានធ្វើឱ្យ​កញ្ញា តាន់ ឥន្ទ​ដ្រា​វី​ណា យល់ច្បាស់​ពី​តម្រូវការ​របស់​អ​ថិ​តិ​ជន ដែល​ធ្វើឱ្យ​កញ្ញា​មើលឃើញ​ឱកាស​កាន់តែច្រើន​លើ​ជំនួញ​នេះ​។​
 
«​ខ្ញុំ​មើលឃើញ​ពី​ចំនុច​ខ្វះខាត​មួយចំនួន ទាក់ទង​នឹង​សំលៀកបំពាក់​ផ្នែក​សុខាភិបាល ដោយសារ​២​ឆ្នាំមុន​អត់​ទាន់​មាន​កន្លែង​ណា​ដែល​គេ​ផ្គត់ផ្គង់​ទេ​។ យើង​ឃើញ​ប្រទេស​ថៃ ប្រទេស​កូរ៉េ គេ​មាន​សំលៀកបំពាក់​ពេទ្យ​ស្អាត អី​ចិ​ង​ធ្វើឱ្យ​មន្ទីរពេទ្យ​គេ​មាន​ផា​សុភាព ដូចនេះ ទើប​ខ្ញុំ​និង​មិត្ត​ភិ​ក្ក​បង្កើត​អាជីវកម្ម​ហ្នឹង​ទៅ​»​។ វេជ្ជបណ្ឌិត តាន់ ដ្រា​វី​ណា មើលឃើញ​ពី​ត្រូវការ​ទីផ្សារ​សម្ភារ​សម្លៀកបំពាក់​ពេទ្យ​នៅ​កម្ពុជា​ដូច្នេះ​។​
 
​វេជ្ជបណ្ឌិត​ឯកទេស វេជ្ជសាស្ត្រ​ទូទៅ រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ៖«​ដោយសារ​យើង​ជា​ពេទ្យ​ស្រាប់ ដូចនេះ យើង​មាន​ទំនាក់ទំនង​ច្រើន ហើយ​យើង​មាន​ជំនាញ​ទៀត​។ បើ​យើង​កាត់​សម្លៀកបំពាក់​នៅ​កន្លែង​ផ្សេង គាត់​ចេះតែ​កាត់ ប៉ុន្តែ ពួកយើង​យល់ថា តើ​គិលានដ្ឋាន​គួរ​ពាក់​សម្លៀកបំពាក់​យ៉ាងម៉េច​? ហើយ​ធ្វើការ​នៅ​មន្ទីរ​រដ្ឋ​គួរ​ពាក់​ម៉េច​? អ្នកធ្វើការ​ពេទ្យ​ឯកជន​គួរ​ពាក់​ម៉េច​? ហើយ​អ្នកធ្វើការ​នៅ​បន្ទប់វះកាត់​ត្រូវការ​សាច់​ក្រណាត់​យ៉ាងម៉េច​? ដើម្បី​សាកស​ម្យ​ទៅនឹង​តម្រូវការ​។ អីចឹង​ខ្ញុំ​គិតថា ខ្ញុំ​មានចំណេះដឹង​ផ្នែក​ពេទ្យ ជា​ផ្នែក​មួយ​សំខាន់​ដែល​យើង​អាច​ចាប់ផ្ដើម​អាជីវកម្ម​ផ្នែក​នេះ​»៕

Tag:
 អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com