ភ្នំពេញ៖ ដើម្បីឲ្យអតិថិជនកាន់តែសប្បាយរីករាយថែមទៀត ក្រុមហ៊ុនសែលកាត នឹងផ្តល់ជូនការភ្ជាប់គម្រោង Cellcard 4U ចំនួន ៥ រង្វាន់ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃនៅក្នុងខែឧសភានេះ។
ប្រូម៉ូសិន (Promotion) ពិសេសថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញជូនអតិថិជនឲ្យបានជ្រាបច្បាស់ពីអត្ថប្រយោជន៍ដែលនឹងទទួលបាន រួមជាមួយនឹងការផ្តល់ជូនដ៏គាប់ចិត្តបន្ថែមចំនួនពីរទៀត។
១. អតិថិជនអាចរក្សាទឹកប្រាក់នៅសល់ ដោយយកទៅបូកបញ្ចូលនៅក្នុងគម្រោងបន្ទាប់ ហើយពួកគេថែមទាំងអាចបូកបញ្ចូលទៅក្នុងគម្រោងបន្ទាប់ បានក្នុងរយៈពេលរហូតដល់ទៅ ១២ ខែពេញទៀតផង។
២. សែលកាត នឹងមិនគិតថ្លៃភ្ជាប់គម្រោងសម្រាប់រៀងរាល់សប្តាហ៍ទីបួន ពោលគឺមានន័យថាអ្នកបង់ប្រាក់សម្រាប់រយៈពេលបីសប្តាហ៍ ហើយនឹងទទួលបានការប្រើប្រាស់មួយសប្តាហ៍ដោយឥតគិតថ្លៃទាំងស្រុង។
ទន្ទឹមនឹងនោះ អតិថិជនក៏ទទួលបាននូវសេវាកម្ម Missed Call Alerts ដ៏ពេញនិយមដោយឥតគិតថ្លៃ ដែលជាអត្ថប្រយោជន៍បន្ថែមផងដែរ។
ដើម្បីមានឱកាសក្លាយជាអ្នកមានសំណាងឈ្នះរង្វាន់ប្រចាំថ្ងៃដែលមានចំនួនប្រាំរង្វាន់នេះ អតិថិជនត្រូវភ្ជាប់គម្រោង Cellcard 4U ហើយប្តូររូប Profile នៅលើហ្វេសប៊ុក ដោយប្រើស៊ុមរូបថតពិសេស 4U ហើយបន្ទាប់មកធ្វើការចែករំលែករូបភាពនេះ ជាមួយមិត្តភក្តិនៅលើបណ្តាញសង្គម។
ស៊ុមរូបថត 4U មើលទៅទាក់ទាញគួរឲ្យចង់ប្រើ និងមានពណ៌ស្រស់ឆើតឆាយ ដែលអាចជួយបង្កើនភាពរីករាយក្នុងពេលកំពុងស្នាក់នៅក្នុងផ្ទះ ជាពិសេសសម្រាប់សិស្សនិស្សិតដែលកំពុងឈប់សម្រាកក្នុងវិស្សមកាលនេះតែម្តង។
គម្រោង Cellcard 4U ត្រូវបានបើកសម្ពោធដាក់ជូនឲ្យប្រើប្រាស់ នៅក្នុងអំឡុងនៃការចាប់ផ្តើមរាតត្បាតជំងឺកូវីដ-១៩។ គម្រោងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការជួយដល់អតិថិជនឲ្យរក្សានូវទំនាក់ទំនងបានល្អជាមួយមនុស្សជុំវិញ ទទួលបាននូវព័ត៌មានសំខាន់ៗ និងបន្តការសិក្សាតាមអនឡាញបានទាំងនៅក្នុងស្រុកនិងទូទាំងពិភពលោក។
ជាងនេះទៅទៀត សែលកាតក៏មានរៀបចំភាពភ្ញាក់ផ្អើលនិងរីករាយបំផុតមួយទៀត ដោយផ្តល់ទិន្នន័យអ៊ីនធឺណិតចំនួន ៥០០ មេកាបៃ (MB) ដោយឥតគិតថ្លៃ ជូនដល់អតិថិជនប្រើប្រាស់គម្រោង Cellcard 4U ចំនួន ១០០០ នាក់ ដែលនឹងត្រូវជ្រើសរើសដោយចៃដន្យ រៀងរាល់ថ្ងៃច័ន្ទ ពុធ និងថ្ងៃសៅរ៍ផងដែរ។
កាន់តែចាប់អារម្មណ៍ទៀតនោះ ដោយរដូវវស្សាកំពុងឈានចូលមកដល់ សម្រាប់អតិថិជនសែលកាត 4U ទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងថ្ងៃមានភ្លៀងធ្លាក់ នឹងទទួលបានទឹកប្រាក់បន្ថែម ១០ភាគរយភ្លាមៗ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ មិនទាន់មានគម្រោងបណ្តាញទូរស័ព្ទចល័តណាមួយ ដែលផ្តល់ភាពបត់បែន និងអត្ថប្រយោជន៍ជាទីគាប់ចិត្តបែបនេះ ជូនដល់អតិថិជននៅឡើយទេ។
លោក វ៉ាតសុន បានមានប្រសាសន៍ថា៖«យើងកំពុងខិតខំយ៉ាងសស្រាក់សស្រាំដើម្បីបំពេញចិត្តអតិថិជន ជាមួយនឹងគុណតម្លៃនិងអត្ថប្រយោជន៍ដ៏ច្រើនសម្បើម ស្របពេលដែលយើងទាំងអស់គ្នា កំពុងទន្ទឹងរង់ចាំឲ្យស្ថានភាពប្រែទៅរកភាពល្អប្រសើរឡើងវិញក្នុងពេលអនាគតខាងមុខនេះ»។
«អតិថិជនទាំងអស់ពិតជាអាចជឿជាក់បានថា សែលកាតនឹងនៅចាំបម្រើលោកអ្នកជានិច្ច ក៏ដូចជាផ្តល់ជូននូវគុណតម្លៃ និងសេវាកម្មប្រកបដោយគុណភាពល្អបំផុត ជាមួយនឹងបណ្តាញទូរស័ព្ទ 4G LTE ដ៏លឿនជាងគេបំផុត»។ នេះជាសម្តីរបស់លោក វ៉ាតសុន ដដែល ដោយលោក បន្ថែមថា៖«គម្រោងដ៏អស្ចារ្យនេះ បានបង្ហាញយ៉ាងច្បាស់នូវមោទនភាពនិងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សែលកាត ក្នុងនាមជាប្រតិបត្តិករដែលគ្រប់គ្រងនិងកាន់កាប់ដោយជនជាតិខ្មែរតែមួយគត់នៅក្នុងប្រទេសកម្ពុជា»។
លោក បានបន្តទៀតថា ក្រុមការងាររបស់សែលកាត នឹងបន្តខិតខំរិះរកវិធីថ្មីៗដើម្បីជួយអតិថិជនឲ្យរក្សាទំនាក់ទំនងបានល្អជាមួយមនុស្សជុំវិញ បន្តការសិក្សាប្រកបដោយប្រសិទ្ធភាព និងប្រាស្រ័យទាក់ទងតាមបណ្តាញសង្គមទៅតាមតម្រូវការរបស់ពួកគេ។
អតិថិជនអាចស្វែងរកស៊ុមរូបថត 4U បានក្នុងកម្មវិធី Cellcard និងនៅលើទំព័រហ្វេសប៊ុក Cellcard Play ។ អ្នកឈ្នះចំនួន ៥រូប នឹងត្រូវជ្រើសរើសជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភាតទៅ។
អតិថិជនសែលកាតទាំងអស់ អាចប្តូរទៅប្រើគម្រោង 4U បានដោយគ្រាន់តែចុច *5000*1# ។
អតិថិជនថ្មី អាចហៅទៅកាន់លេខ 012 812 812 ឬអញ្ជើញទៅកាន់ហាង ឬភ្នាក់ងារណាមួយរបស់សែលកាត ដើម្បីទទួលបានស៊ីមដោយឥតគិតថ្លៃ និងចូលរួមទទួលអត្ថប្រយោជន៍ដ៏ច្រើនសម្បើមពីគម្រោង 4U៕
(អត្ថបទពាណិជ្ជកម្ម)