ចេះតែ​ធុញ​ខឹងឆេវ​ឆាវ​មែន​ទេ​? សាកល្បង​អាហារ​និង​ភេសជ្ជៈ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ចេះតែ​ធុញ​ខឹងឆេវ​ឆាវ​មែន​ទេ​? សាកល្បង​អាហារ​និង​ភេសជ្ជៈ​ទាំងនេះ​
21, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងករណី​មួយចំនួន អារម្មណ៍​ឆាប់​ខឹងឆេវ​ឆាវ គឺ​បណ្ដាលមកពី​ឥទ្ធិពល​នៃ​សារធាតុ​មួយចំនួន​ដូចជា​នីកូទីន កាហ្វេ​អ៊ី​ន និង​ជាតិ​អាកុល​។ ហើយ​ពេលខ្លះ​វា​ក៏​កើតឡើង​ដោយសារតែ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផងដែរ​។​បញ្ហា​អារម្មណ៍​ឆាប់​ខឹង​ឆេវឆាវ​ថែមទាំង​អាច​បណ្ដាលមកពី​អតុល្យភាព​នៃ​អ័រម៉ូន​ទៀតផង ដោយ​វា​អាចធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ដែល​កំពុង​មក​រដូវ ជិត​អស់​រដូវ ឬ​អស់​រដូវ ងាយ​នឹង​ផ្លាស់ប្ដូរ​លឿន​។ ដំណោះស្រាយ​នៃ​បញ្ហា​ឆាប់​ខឹងឆេវ​ឆាវ គឺមាន​ច្រើន ហើយ​ខុសគ្នា​អាស្រ័យ​លើ​មូល​ហេតុដែល​បណ្ដាលឱ្យមាន​បញ្ហា​អារម្មណ៍​មិន​ប្រក្រតី​នេះ​។ យោងទៅតាម​អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា​អាហារ​អាចជួយ​គ្រប់គ្រង ក៏ដូចជា​លើក​អារម្មណ៍​របស់​អ្នក​ដែល​ឆាប់​ខឹង​បាន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​មួយចំនួន​ដែល​ជួយ​ទប់ទល់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​អារម្មណ៍​ឆាប់​ខឹង​ឆេវឆាវ​បាន​យ៉ាង​ឆាប់រហ័ស ៖

 
១. ផ្លែ​ចេក​
 
​តើ​អ្នក​ធ្លាប់​បានដឹង​ទេ​ថា​ផ្លែឈើ​ត្រូពិច​ធម្មតា​មួយ​ផ្លែ​នេះ គឺមាន​ប្រសិទ្ធិ​ភាពល្អ​បំផុត​ចំពោះ​ការរក្សា​លំនឹង​នៃ​អារម្មណ៍​? ប្រសិនបើ​អ្នក​ចេះតែ​ឆាប់​ខឹង​ទប់​មិនបាន ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ចេក​។​
 
២. បឺ​រ​សណ្ដែកដី​
 
​ប្រសិនបើ​អ្នក​តែងមាន​អារម្មណ៍​ឆាប​ខឹង​រាល់​ថ្ងៃនោះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទទួលទាន​បឺ​រ​សណ្ដែកដី​ជាមួយ​ផ្លែ​ចេក​។ អាហារ​ប្រភេទ​នេះ​ជួយផ្ដល់​ឲ្យ​ខួរក្បាល​នូវ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ល្អៗ​ទាំងអស់​ដែល​ខួរក្បាល​ត្រូវការ​ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​ប្រសើរ​បំផុត​។ បឺ​រ​សណ្ដែកដី​ថែមទាំង​ជួយ​បង្កើន​ថាមពល​រាងកាយ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ផងដែរ​។​
 
៣. គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែលមាន​ប្រសិទ្ធិភាព​ជួយ​រក្សា​លំនឹង ក៏ដូចជា​លើក​កំពស់​អារម្មណ៍​ល្អប្រសើរ ។ ទោះជា​យ៉ាងណា អ្នក​មិនគួរ​ទទួលទាន​ច្រើនពេក​លើសពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​នោះទេ​។​
 
៤. សូកូឡា​ខ្មៅ​
 
​សូកូឡា​ខ្មៅ គឺមាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុងការ​បង្កើន​នូវ​សារធាតុ​គីមី​ផ្សេងៗ​ក្នុង​ខួរក្បាល​ដែល​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​។ គ្រាន់តែ​ប្រាកដថា អ្នក​បានជ្រើសរើស​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើ​អ្នក​ចង់​ជៀស​ឆ្ងាយ​ពី​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ​បាន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​
 
៥. តែ​បៃតង​
 
​តែ​បៃតង​មាន​ផ្ទុក​សារធាតុ theanine ដែល​ជួយ​ឱ្យ​ស្ងប់​អារម្មណ៍​និង​អាច​ផ្ដោតអារម្មណ៍​បានល្អ​។ ម្យ៉ាងវិញទៀត​តែ​បៃតង​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​តិច​ដែល​មិនអាច​ជះឥទ្ធិពល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ខឹង​មួរ​ម៉ៅ​បានឡើយ​។​
 
៦. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រយោជន៍​ណាស់​ក្នុងការ​លើកកម្ពស់​អារ​ម្មណ៍​ល្អ​និង​ស្ដារ​ថាមពល​ឡើងវិញ​។ ដើម្បី​ជាការ​ប្រសើរ ចូរ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ដូច​សាល​ម៉ុ​ន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៧. ស៊ុត​
 
​មិន​ត្រឹមតែ​ផ្ដល់ឱ្យ​រាងកាយ​នូវ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ចាំបាច់​ដើម្បី​ផលិត​អ័រម៉ូន​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស៊ុត​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com