ជាតិ
សុខភាព
តើជំងឺសើស្បែកប្រភេទណាខ្លះ ដែលអាចវិវត្តន៍ទៅជាជំងឺមហារីកស្បែក?
× ភ្នំពេញ៖ ជំងឺសើស្បែក គឺជាបញ្ហាដែលកើតមានលើស្បែក ឬស្រទាប់ស្បែក។ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសជំងឺសើស្បែកនិងឡាស៊ែ បានឱ្យដឹងថា ជំងឺសើស្បែកមានច្រើនប្រភេទ តែជំងឺដែលកើតមានញឹកញាប់លើពលរដ្ឋខ្មែរមានដូចជា ជំងឺតាអក, ជំងឺផ្សិតសើស្បែក, ជំងឺសើស្បែកបណ្ដាលមកពីមេរោគបាក់តេរី, ជំងឺសើស្បែកបណ្ដាលមកពីមេរោគវីរុស, ជំងឺសើស្បែកបណ្ដាលពីមេរោគបារ៉ាស៊ីត, ជំងឺមុន អាចម៍រុយ, ជំងឺកន្ទាលត្រអាក និងជំងឺឃ្លង់ល្ពៅ ជាដើម។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែក ដូចតទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិតឯកទេសសើស្បែក និងឡាស៊ែ ចាន់ វិចិត្រ បានលើកឡើងថា ក្នុងចំណោមជំងឺសើស្បែកដែលជួបញឹកញាប់នេះ ភាគច្រើនមិនវិវត្តន៍ ទៅជាជំងឺមហារីកស្បែកទេ។ ប៉ុន្តែ ជំងឺសើស្បែកដែលអាចវិវត្តន៍ទៅជាជំងឺមហារីកស្បែក មានដូចជា ជំងឺដែលបណ្ដាលមកពីវីរុស ដូចជាពពួកឫស ឬដុះសាច់, ជំងឺសេមាន់ និងជំងឺអាចម៍រុយជាដើម។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា មូលហេតុដែលធ្វើឱ្យជំងឺសើស្បែក វិវត្តន៍ជាជំងឺមហារីកស្បែក ដោយសារតែអ្នកជំងឺទុកយូរ មិនឆាប់រកសេវាព្យាបាល៕
Tag:
សុខភាព
ជំងឺសើស្បែក
© រក្សាសិទ្ធិដោយ thmeythmey.com