ជាតិ
ពីនេះ ពីនោះ
ពាក្យ​កម្ចី​ពី​ថៃ​«​ជើង​ផៅ​»​កម្រ​មាន​អ្នក​ប្រើ តែ​ខ្មែរ​និយម​ប្រើពាក្យ​«​ចុងភៅ​» ជា​កម្ចី​ពី​ចិន
21, May 2020 , 7:29 am        
រូបភាព
​រហូតដល់​សព្វថ្ងៃនេះ​ពលរដ្ឋ​ភាគច្រើន និយម​ប្រើពាក្យ​«​ចុងភៅ​»​ដែលជា​កម្ចី​ពី​ចិន​។ រយៈពេល​ជា​យូរ​មកហើយ ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន កម្រ​ដឹង​ពាក្យ​«​ជើង​ផៅ​» ដែលជា​ពាក្យ​កម្ចី​ពី​ថៃ ដែល​មានន័យ​ដូចនឹង​ពាក្យ​«​ចុងភៅ​»​ដែរ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក ចៅ វាសនា អ្នកស្រាវជ្រាវ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​។

 
«​ជើង​ផៅ​» ជា​ភាសា​ក្នុង​ផ្ទះបាយ ជា​ពាក្យ​កម្ចី​ពី​ថៃ ហើយ​ពលរដ្ឋ​ខ្មែរ យកមកប្រើ ជា​ពាក្យ​«​ជើង​ផៅ​» ប៉ុន្តែ ខ្មែរ​មិនសូវ​ប្រើ​ទេ ដោយ​ប្រើ​ជា​ពាក្យ «​ចុងភៅ​» ជំនួស​ឲ្យ​ពាក្យ «​ជើង​ផៅ​»​វិញ​។  នេះ​បើតាម​ការបញ្ជាក់​របស់​លោក ចៅ វាសនា អ្នកស្រាវជ្រាវ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ដែល​បាន​ពន្យល់​នៅក្នុង​កម្មវិធី​ភាសា​ក្នុង​ផ្ទះបាយ​ខ្មែរ នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ​។ 
 
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ​«​ចុងភៅ​» មានន័យថា អ្នក​ដណ្តាំ​ស្ល ឬ​អ្នក​ចម្អិន​ភោជនាហារ​៕  
 
 
  

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com