COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19 បង្ខំ Ligue 2 បារាំង កើន​២២​ក្រុម​ជា​លើកដំបូង នៅ​រដូវ​កាល​ក្រោយ​
22, May 2020 , 8:59 am        
រូបភាព
ការប្រកួត​លី​គ​លំដាប់​ទី​២​បារាំង Ligue 2 នឹងមាន​ការប្រកួតប្រជែង​ចំនួន​២២​ក្រុម​ជាដំបូង​នៅ​រដូវ​កាល​ក្រោយ​។ ការបន្ថែម​២​ក្រុម​នេះ គឺ​បណ្តាលមកពី​ការ​រាតត្បាត​ជំងឺឆ្លង COVID-19 យ៉ាងខ្លាំង​ក្លា​។​


Pau និង Dunkerque គឺជា​ក្រុម​ចំនួន​២​បន្ថែមទៀត​នៅក្នុង​ក្របខណ្ឌ Ligue 2 នៅ​រដូវ​កាល ២០២០-២១ ដែល​នាំ​ឲ្យ​លី​គ​ទី​ពីរ​របស់​បារាំង​ឡើងដល់​២២​ក្រុម​។ នេះ​ក៏​ព្រោះ​ក្រុម Le Mans និង Orleans នៅ​បន្ត​លេង​នៅ​លី​គ​កម្រិត​ទី​ពីរ​ដដែល​បើ​ទោះ​ស្ថិតនៅ​បាត​តារាង​ក្តី ខណៈ Pau និង Dunkerque នឹងត្រូវ​ឡើងទៅ​លេង​នៅ​លី​គ​កម្រិត​ទី​ពីរ​នេះ ដោយសា ជា​ក្រុម​កំពូល​តារាង​នៅ​លី​គ​ទី​៣ (National)​។​
 
​សូមបញ្ជាក់ថា លី​គ​កីឡាបាល់ទាត់​អាជីព​បារាំង (LFP) បានប្រកាស​ឲ្យ Paris Paris-Germain ក្លាយជា​ម្ចាស់​ជើងឯក Ligue 1 បន្ទាប់ពី​លី​គ​រដូវ​កាល ២០១៩-២០ នេះ​ត្រូវ​រំសាយ​ចោល​ដោយសារ​វិបត្តិ COVID-19​។ ដោយ​គិត​តាម​ពិន្ទុ​ក្រោយ​ឆ្លងកាត់​២៨​ប្រកួត PSG អាច​បន្ត​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​ដ្បិត​មាន​ពិន្ទុ​លើសគេ ខណៈ Amiens និង Toulouse ដែល​នៅ​បាត​តារាង​ត្រូវ​កាត់ចោល​ទៅ​លី​គ​ទី​២​។​
 
Lorient និង Lens នឹងមាន​វត្ត​មាននៅ Ligue 1 វិញ​រដូវ​កាល​ក្រោយ ហើយ Amiens និង Toulouse ត្រូវ​ធ្លាក់​ទៅ​លី​គ​ទី​២​។ Ligue 2 មិន​តម្រូវ​ឲ្យ​ក្រុម​បាត​តារាង​ចំនួន​ពីរ Le Mans និង Orleans កាត់ចោល​ទៅ​លី​គ​ទី​៣​ឡើយ ប៉ុន្តែ​បែរជា​អនុញ្ញាត​ឲ្យ​ក្រុម​កំពូល​តារាង National ចំនូ​ន​ពីរ​ក្រុម​ឡើងទៅ​លី​គ​ទី​កម្រិត​២​របស់​បារាំង​វិញ ដែល​ក្រុម​ទាំងពីរ​នោះ​គឺ Pau និង Dunkerque តែម្ដង​។ ដូច្នេះ Ligue 2 រដូវ​កាល​ក្រោយ ២០២០-២១ ត្រូវមាន​ក្រុម​ចំនួន ២២ ប្រកួតប្រជែង​គ្នា​៕

Tag:
 COVID-19
  Ligue 2
© រក្សាសិទ្ធិដោយ thmeythmey.com