ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​តំបន់​ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ប្រាង្គ​ប្រាសាទ ចំនួន​១៥១​កន្លែង
ជាតិ
ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​តំបន់​ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ប្រាង្គ​ប្រាសាទ ចំនួន​១៥១​កន្លែង
24, May 2020 , 11:30 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តឧត្តមានជ័យ
រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តឧត្តមានជ័យ
​ភ្នំពេញ​៖ ខេត្ត​ឧ​ត្ត​រ​មានជ័យ  មាន​តំបន់​ទេសចរណ៍ធម្មជាតិ​,​តំបន់​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ និង​តំបន់​ប្រាង្គ​ប្រាសាទបុរាណ ដល់​ទៅ​១៥១​កន្លែង​ឯណោះ​។ អ្នកស្រី ចាន់នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ បញ្ជាក់​ដូច្នេះ​នៅក្នុង​សន្និសីទកាសែត ស្តីពី​វ​ឌ្ឍ​ភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៩ ខែឧសភា​។​


 
​បើតាម​អ្នកស្រី​ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​៧​កន្លែង​, តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង​មាន​ចំនួន​១៤​កន្លែង និង​មាន​ប្រាង្គ​ប្រាសាទ​១០​កន្លែង​ផងដែរ​។ ចំណែក​តំបន់​ទេសចរណ៍​ផ្សេងទៀត នៅ​មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​អាច​ធ្វើដំណើរ​កម្សាន្ត​ទៅបាន​នៅឡើយ ហើយ​កន្លែង​ខ្លះ ផ្លូវ​ដំណើរ​ទៅ​មាន​ភាពលំបាក ជាពិសេស​នៅ​រដូវវស្សា​។​
 
​ក្រៅពី​តំបន់​ទេសចរណ៍ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាង​៤០​កន្លែង ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជាង​៣០​កន្លែង ដើម្បី​រង់ចាំ​ផ្តល់ជូន​សេវាកម្ម​ស្នាក់នៅ និង​ម្ហូបអាហារ​ដល់​ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​។​
 
​កាលពី​ឆ្នាំ​២០១៩ ខេត្តបន្ទាយមានជ័យ ទទួលបាន​ភ្ញៀវទេសចរ​ជាតិប្រមាណ​១៨២០០០​នាក់ និង​ភ្ញៀវ​បរទេស​ជាង​៥​ពាន់​នាក់​។ នេះ​បើតាម​អ្នកស្រី ចាន់នី មុន្នី​រស្មី​៕





Tag:
 តំបន់​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com