ជាតិ
អ្នក​មិន​បង់ថ្លៃ​សេវា​សំរាម នឹងត្រូវ​ផ្សាយ​ឈ្មោះ​លើ​បណ្ដាញ​សង្គម ហើយ​បិទ​អាជីវកម្ម​បណ្ដោះអាសន្ន​
26, May 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេតឃើញ​ពលរដ្ឋ​មួយចំនួន​មិនទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ក្រោយ​ចាប់ផ្ដើម​អនុវត្ត​ទទួល​ការបង់ថ្លៃ​សេវា ក្នុងដំណាក់កាល​អន្តរ​កាល តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​មិនទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ប្រញាប់​បង់​ឲ្យ​ទាន់ពេល​កំណត់​។  នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ឧសភា​។​



​សាលា​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា ក្នុងករណី​ពលរដ្ឋ​ណា​មិន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​នោះទេ អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​មួយចំនួន​ដូចជា បញ្ចេញ​បញ្ជី​ឈ្មោះ តាម​បណ្ដាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។ លើសពីនេះ នឹងត្រូវ​កត់ត្រា​ជា​បំណុល ហើយ​បិទ​អាជីវកម្ម​ឬ​សេវាកម្ម​បណ្ដោះអាសន្ន​។ ក្រៅពីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។ 

 
​ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ពលរដ្ឋ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ឲ្យ​ទាន់ពេល​កំណត់ ជៀសវាង​ក្រុមការងារ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ខាងលើ​៕ 

Tag:
 សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com