COVID-19
ជាតិ
COVID-19៖ អាស៊ីអាគ្នេយ៍​ឡើង​ជាង​៨៥០០០​ករណី ហើយ​ស្លាប់​ជាង​២៦០០​នាក់​
29, May 2020 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា ព្រុយ​ណេ ឡាវ និង​ទី​ម័​រ​ខាងកើត បាន​ស្ងប់ស្ងាត់​ករណី​ឆ្លង COVID-19 ប៉ុន្តែ​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​បន្ត​កើន​ឡើងជា​លំដាប់ ជាពិសេស​សិង្ហ​បុរី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​។ បច្ចុប្បន្ន​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​មាន​អ្នកជំងឺ​ជាង​៨៥ ០០០​ករណី ស្លាប់​ជាង​២ ៦០០ និង​សះស្បើយ​ជិត​៣៨ ០០០​នាក់​។​



​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៩ ខែឧសភា នេះ សិង្ហ​បុរី ឡើង​ជិត​ដល់​៣៤ ០០០​ករណី រីឯ​ឥណ្ឌូណេស៊ី មាន​ជិត​២៥ ០០០​ករណី​។ ហ្វីលីពីន ស្ថិតនៅ​លំដាប់​ទី​៣ ដែលមាន​ជាង​១៥ ០០០​ករណី ខណៈ​ម៉ាឡេស៊ី មាន​ជាង​៧ ៦០០ និង​ថៃ ជាង​៣០០០​។​

​ឥណ្ឌូណេស៊ី មាន​អ្នកស្លាប់​ជិត​១៥០០​នាក់ ខណៈ​ហ្វីលីពីន មាន​ជាង​៩០០​នាក់ ម៉ាឡេស៊ី​ជាង​១០០​នាក់​។ វៀតណាម កម្ពុជា ទី​ម័​រ​ខាងកើត និង​ឡាវ មិនមាន​ករណី​ស្លាប់​នោះឡើយ​។​

​ខណៈ​កម្ពុជា​នៅសល់​អ្នកជំងឺ​២​នាក់​ចុងក្រោយ​ក្នុងចំណោម​ករណី​ឆ្លង​១២៤ ឡាវ​រក្សា​ចំនួន​អ្នកជំងឺ​៣​នាក់​ក្នុងចំណោម​១៩​ករណី រីឯ​ទី​ម័​រ​ខាងកើត បាន​ព្យាបាល​សះស្បើយ​ទាំង​២៤​ករណី​របស់ខ្លួន​៕




© រក្សាសិទ្ធិដោយ thmeythmey.com