COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុន​ពិភពលោក​នៅ​បូ​ស្តុ​ន ត្រូវ​លុបចោល​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​
29, May 2020 , 10:59 pm        
រូបភាព
កម្មវិធី​រត់ប្រណាំង​ម៉ារ៉ាតុន​ពិភពលោក​ក្នុង​ក្រុង​បូ​ស្តុ​ន (Boston Marathon) សហរដ្ឋអាមេរិក ឆ្នាំ​២០២០ បានសម្រេច​លុបចោល​ជា​លើកដំបូង​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ក្នុង​ឆ្នាំ​ទី​១២៤​របស់ខ្លួន ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ COVID-19​។​


​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ប្រចាំឆ្នាំ​របស់​អាមេរិក​នេះ​ត្រូវបាន​ពន្យារពេល​ម្តង​រួចមក​ហើយពី​ថ្ងៃទី​២០ ខែមេសា ដល់​ថ្ងៃទី​១៤ ខែកញ្ញា​។ ប៉ុន្តែ​ដោយសារ​មើលឃើញ​ពី​វិបត្តិ COVID-19 ធ្ងន់ធ្ងរ អភិបាលក្រុង​បូ​ស្តុ​ន​លោក Marty Walsh បានប្រកាស​តែម្តង​ថា​កម្មវិធី​នេះ​មិនអាច​ធ្វើឡើង​បានទេ ដ្បិត​ភ័យខ្លាច​បញ្ហា​សុខភាព​សាធារណៈ​។​
 
​លោក Walsh បានលើកឡើង​នៅ​ថ្ងៃទី​២៨ ខែឧសភា​ថា​៖« មិនមាន​វិធី​ណា​ដើម្បី​រៀបចំ​កម្មវិធី​រត់ប្រណាំង​ដូច​ធម្មតា​បានទេ ប្រសិនបើ​គ្នា​អ្នកចូលរួម​ច្រើន​ដូច​រាល់​ឆ្នាំ​ទេនោះ​»​។​
 
​ព្រឹត្តិការណ៍ Boston Marathon ជា​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ប្រចាំឆ្នាំ​ធំ​បំផុត​ដែលមាន​អាយុកាល​យូរ​ជាងគេ​បំផុត​នៅលើ​លោក ដោយបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​មួយឆ្នាំ​ម្តង ពោលគឺ​ចាប់តាំងពី​ឆ្នាំ ១៨៩៧ មក​។ រាល់​ការប្រកួត​ម្តងៗ មាន​កីឡាករ​កីឡាការិនី​លំដាប់​ពិភពលោក​ចូលរួម និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​អ្នកទស្សនា​រហូតដល់​ជាង​៥​សែន​នាក់​ឯណោះ​។​
 
​អត្ត​ព​លិ​ក Lawrence Cherono របស់​កេ​ន​យ៉ា និង​កីឡាការិនី Worknesh Degefa របស់​អេ​ត្យូ​ពី​បានឈ្នះ​ការ​ប្រ​រត់​ណាំង​ផ្នែក​បុរស និង​ស្ត្រី​កាលពី​ឆ្នាំ ២០១៩៕

Tag:
 Boston Marathon
  COVID-19
  ម៉ារ៉ាតុន
© រក្សាសិទ្ធិដោយ thmeythmey.com