ជាតិ
រូបត្លុក
កុំ​ស៊ីប្រាក់ខែ​នៅ​ស្ថាប័ន​នេះ តែ​លួច​ទៅធ្វើ​ការ​ឲ្យ​ស្ថាប័ន​នោះ​!
31, May 2020 , 7:59 am        
រូបភាព
ដោយ:
 ​
​ភ្នំពេញ​៖ នៅក្នុង​ប្រទេស​កម្ពុជា ការធ្វើការ​ពីរ ឬ​បី​កន្លែង​ស្ទើរ​ក្លាយទៅជា​ទម្លាប់​ទៅហើយ​។ មូលហេតុ គឺ​ដោយសារ ប្រាក់ខែ​មួយកន្លែង​ត្រូវបាន​គេ​គិតថា ចាយ​មិន​គ្រាន់​។ ការយក​លេស ឬ​គិត​ដូច្នេះ មិន​ខុស​ឡើយ​។ ប្រសិនបើ​ស្ថាប័ន​អនុញ្ញាត​ឲ្យ​ធ្វើ​ច្រើន​កន្លែង​ក្នុង​ហេតុផល​ប្រាក់ចំណូល វា​មិនមែនជា​កំហុស​របស់​បុគ្គលិក​ធ្វើការ​ច្រើន​កន្លែង​ឡើយ​។ ប៉ុន្តែ អ្វីដែល​អយុត្តិធម៌​សម្រាប់​ស្ថាប័ន គឺថា បុគ្គលិក​ខ្លះ ស៊ីប្រាក់ខែ​ពី​ស្ថាប័ន​មួយ តែ​ពួកគេ​លួច​ម៉ោង​ទៅធ្វើ​ការ​ឲ្យ​ស្ថាប័ន​ដទៃទៀត​ដោយ​ខ្វះ​តម្លាភាព​ជាមួយ​ស្ថាប័ន​ដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com