ពីនេះ ពីនោះ
បណ្តាំ​ប្រាក់រៀល​
31, May 2020 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ
​បទ ពាក្យ​៧

​ប្រាក់រៀល ប្រាក់​ខ្មែរ​ប្រាក់​ថែ​ជាតិ​ ​ប្រាក់រៀល រួម​ញាតិ​ជាតិ​ថ្លាថ្លៃ​
​ប្រាក់រៀល តំណាង​អធិបតេយ្យ​ ​ប្រាក់រៀល ក្នុង​ដៃ​ដាក់​ដូរ​ដេញ​។​


 
​ប្រាក់រៀល រស់រាន​មាន​រាប់​ឆ្នាំ​ ​ប្រាក់រៀល សកម្ម​ខ្មែរ​ចំណេញ​
​ប្រាក់រៀល រួម​ចាយ​ទិញ​លក់​ចេញ​ ​ប្រាក់រៀល ចំណេញ​ខ្មែរ​ចំណាប់​។​
 
​ប្រាក់រៀល រុង​រស់​ព្រោះ​ខ្មែរ​ចាយ​ ​ប្រាក់រៀល ធ្លាក់​កាយ​ជាតិ​អួអាប់​
​ប្រាក់រៀល ឡើងថ្លៃ​ជា​លំដាប់​ ​ប្រាក់រៀល សូម​ប្រាប់​ខ្មែរ​តាម​ត្រង់​។​
 
​ប្រាក់រៀល ក្នុង​ដៃ​ច្នៃ​ឲ្យ​ណាស់​ ​ប្រាក់រៀល ថ្លៃ​ច្បាស់​កុំ​ឲ្យ​បង់​
​ប្រាក់រៀល ប្រាក់​ជាតិ​ញាតិ​ស្រោចស្រង់​ ​ប្រាក់រៀល ធ្លាក់​បង់​ជាតិ​បាក់មុខ​។​
 
​ប្រាក់រៀល រួម​ចាយ​ទោះ​ធំ​តូច​ ​ប្រាក់រៀល បាត់​ខូច​ប្រាក់​គេ​លុក​
​ប្រាក់រៀល យូរហើយ​ធ្លា​ប់រង​ទុក្ខ​ ​ប្រាក់រៀល ទៅមុខ​សុំ​ទី​ម្តង​៕

© រក្សាសិទ្ធិដោយ thmeythmey.com