ជាតិ
សេដ្ឋកិច្ច
រយៈពេល៥ខែ ឆ្នាំនេះ រមណីយដ្ឋានអង្គរ រកចំណូលបានតែជាង១៨លានដុល្លារ ធ្លាក់ជាង៦០ភាគរយ អង្គរវត្តដ៏ស្ងប់ស្ងាត់នាកាលៈទេសៈកូវីដ១៩។ ថតដោយ អ៊ីសា រ៉ហានី
× ភ្នំពេញ៖ «រមណីយដ្ឋានអង្គរវត្ត» ទទួលចំណូលបានត្រឹម ១៨,០២១,៣៣៧ ដុល្លារប៉ុណ្ណោះ ពីភ្ញៀវទេសចរបរទេស ជាង ៣,៨ ម៉ឺននាក់ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២០។ ចំណូលសរុបនេះ គឺធ្លាក់ចុះចំនួន ៦៤,៨៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១មិថុនា នេះ។
ដោយឡែក ក្នុងខែឧសភា «រមណីយដ្ឋានអង្គរវត្ត» ទទួលបានភ្ញៀវបរទេសចំនួន ១,៧៧៦ នាក់ និងចំណូលបានចំនួន ៧,២ ម៉ឺនដុលា្លរ។ ទាំងចំនួនភ្ញៀវទេសចរ និងទាំងចំណូលប្រចាំខែឧសភានេះ បានធា្លក់រហូតដល់ជិត៩៩ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរដដែល ដោយបានបន្តថា ក្នុងចំណោមចំណូលទាំងជាង១៨លានដុល្លារ ដែល«រមណីយដ្ឋានអង្គរវត្ត» ទទួលបាននោះ រដ្ឋាភិបាលបានឧបត្តម្ភទៅមន្ទីរពេទ្យគន្ធបុប្ផា ចំនួន៧៧២,១៨៦ ដុល្លារ។
កាលពីឆ្នាំ២០១៩ រមណីយដ្ឋានអង្គររកចំណូលបានជាង ៩៩លានដុល្លារ ពីភ្ញៀវទេសចរបរទេសប្រមាណ ២,២លាននាក់។ នៅក្នុងឆ្នាំ២០១៩នេះ ចំណូលអង្គរក៏បានថយចុះ ១៤,៨៥ភាគរយដែរ ធៀបនឹងឆ្នាំ២០១៨៕
Tag:
រមីណដ្ឋានអង្គរ
សៀមរាម
© រក្សាសិទ្ធិដោយ thmeythmey.com