អត្ថបទពាណិជ្ជកម្ម
ហ្វ្រី​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត​ភ្លាមៗ គ្រាន់តែ​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​
02, Jun 2020 , 3:08 pm        
រូបភាព
​ប្រា​សាក់ បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ផ្នែក​នវានុវត្តន៍ និង​ការផ្ដល់សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប ដល់​អតិថិជន ដោយបាន​ដាក់ឱ្យ​ដំណើរការ​សេវា​ផ្ដល់​ប័ណ្ណ​អេ​ធី​អឹម​ភ្លាមៗ ដើម្បី​ធ្វើឱ្យ​ដំណើរការ​នៃ​ការផ្ដល់​ប័ណ្ណ​នេះ កាន់​តែមាន​ភាពងាយស្រួល សាមញ្ញ និង​លឿន​រហ័ស​។​
​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ទីផ្សារ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា ឥឡូវនេះ អតិថិជន​អាច​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ភ្លាមៗ​នៅ ពេល​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់ ដោយ​ពុំ​ចាំបាច់​ត្រូវ​រង់ចាំ​ច្រើន​ថ្ងៃ និង​ត្រូវ​មកកាន់​សាខា​ម្ដងទៀត ដើម្បី​ទទួលយក​ប័ណ្ណ​អេ​ធី​អឹម​។ បន្ថែម​ពីលើ​នេះ អតិថិជន​ក៏​អាច​ទទួល​ប័ណ្ណ​ថ្មី ជំនួស​ប័ណ្ណ​ដែល​បាន​បាត់ ឬ​ខូច ភ្លាមៗ ផងដែរ​។​
 
​បើតាម​លោក សាយ សូ​នី នេះ​គឺជា​សេវា​ថ្មី​មួយ​បន្ថែមទៀត ពីលើ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ដ៏​ច្រើន​សម្បូរបែប និង​ទំនើប​ដែល​ប្រា​សាក់​កំពុង​ផ្ដល់ជូន​អតិថិជន​។ លោក ក៏បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ ដែល​ការដាក់ឱ្យ​ដំណើរការ​នូវ​សេវា​ថ្មី​នេះ នឹង​បន្ថែម​គុណ​តម្លៃ​ទៅដល់​អតិថិជន​ប្រា​សាក់ ដោយបាន​បំបាត់ចោល​នូវ​ពេលវេលា​រង់ចាំ​។​
 
​លោក បន្តថា​៖«​យើងខ្ញុំ​ពិតជា​មោទកភាព ក្នុងនាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា ដែលមាន​ការប្ដេជ្ញាចិត្ត​ឥត​ងាករេ ចំពោះ​ការបម្រើ​សេវា​ដោយ​យក​អតិថិជន​ជា​អាទិភាព និង​ប្ដេជ្ញា​ខ្ពស់​ក្នុងការ​ផ្ដល់ជូន​បទពិសោធ​ន៍ បម្រើសេវា​អតិថិជន​ដ៏​ល្អ​បំផុត​។ ក្នុងន័យនេះ ការផ្ដល់ជូន​ប័ណ្ណ​អេ​ធី​អឹម លឿន​រហ័ស​ភ្លាមៗ​នេះ នឹង​ផ្ដល់ជូន​អតិថិជន នូវ​បទពិសោធន៍​សេវា​កាន់តែ​លឿន និង​កាន់តែ​ប្រសើរ​»​។​
 
​លោក​បញ្ជាក់​បន្ថែមថា ជាមួយ​ប័ណ្ណ​អេ​ធី​អឹម​ប្រា​សាក់ អតិថិជន​អាច​ចាត់ចែង​សាច់ប្រាក់​ដោយ​ខ្លួនឯង​ដោយ​ងាយស្រួល ដូចជា​ផ្ទេរប្រាក់​ទៅ​ដៃគូ​ជំនួញ ឬ​មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ទូទាត់​ថ្លៃ​ទឹក​-​ភ្លើង  ទិញ​កាត​ទូរស័ព្ទ ពិនិត្យ​សមតុល្យ​គណនី និង​ប្រតិបត្តិការ​ផ្សេងៗ តាម​ម៉ាស៊ីន ATM ប្រា​សាក់ នៅ​ទូទាំងប្រទេស គ្រប់ពេល​វ​លា​។​
 
​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅថ្ងៃនេះ ដើម្បី​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត​ភ្លាមៗ ដោយ​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​ពី​ប្រា​សាក់​។  នេះ​បើតាម​ការបញ្ជាក់​របស​លោក សាយ សូ​នី​។
​សូមបញ្ជាក់ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ ក្នុងចំណោម​ធនាគារ​ធំៗ​ទាំង 5 នៅ​កម្ពុជា ដែល​ផ្ដល់​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ ជូន​ដល់​អតិថិជន រួមមាន​សេវា​ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់ 10 ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ ដោយ​មិន​អស់​កម្រៃ​សេវា សេវា​ឥណទាន ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​តាម​ប្រព័ន្ធ​បាគង និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេងៗ​ទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត 200 ទីតាំង ព្រមទាំង​បុគ្គលិក​លើសពី 9,000 នាក់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com