ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! បញ្ហា​រន្ធ​ញើស​លើ​មុខធំ​មែន​ទេ​? គន្លឹះ​ទាំងនេះ​ជួយ​បាន​
03, Jun 2020 , 6:59 pm        
រូបភាព
​ជា​ញឹកញយ​អ្នក​ដែលមាន​ស្បែក​ខ្លាញ់ គឺ​ងាយ​នឹង​ជួបប្រទះ​បញ្ហា​រន្ធ​ញើស​ធំ​ជាង​ធម្មតា​ណាស់​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​រន្ធ​ញើស​ធំ ៖

 
១. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត ១ គ្រាប់ ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​។ កូរ​ឱ្យ​សព្វ​សឹម​លាប​លើ​ផ្ទៃមុខ ហើយ​ទុកចោល​រហូតដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
២. យ៉ា​អួរ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​យ៉ា​អួរ​ពេញ​លើ​ផ្ទៃមុខ​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​ជូត​ចេញ​ដោយ​ប្រើ​ក្រណាត់​សើម​សម្អាត​មួយ​និង​លាង​សម្អាត​មុខជា​មួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
៣. ចៀសវាង​ការលាង​សម្អាត​មុខ​ច្រើនពេក​
 
​ការលាង​សម្អាត​មុខ​ច្រើនពេក​អាចធ្វើឱ្យ​មុខស្ងួត ហើយ​រន្ធ​ញើស​នឹង​បើក​ធំ​ដើម្បី​ផលិត​ជាតិ​ខ្លាញ់​បន្ថែម​។ ការលាង​សម្អាត​ផ្ទៃមុខ​ត្រឹម ២ ដង​ក្នុង​មួយថ្ងៃ (​ពេលព្រឹក​និង​យប់​មុន​ចូល​គេង​) គឺ​ប្រសើរ​ណាស់​ហើយ​។​
 
៤. ម្សៅ Baking soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ជាមួយ​ទឹក​រហូតដល់​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ផ្ទៃមុខ​ក្នុង​ចលនា​បែប​រង្វង់​។ លាង​សម្អាត​ចេញ​ក្រោយ​រយៈពេល ៣០ វិនាទី​។​
 
៥. ខាត់​សម្អាត​ស្បែក​មុខ​ឱ្យបាន​ទៀងទាត់​
 
​អ្នក​អាច​ប្រើប្រាស់​ផលិតផល​ខាត់​សម្អាត​ស្បែក​មុខ​តាមបែប​ធម្មជាតិ​មួយចំនួន​ដូចជា​ស្ករស​និង​ប្រេង​អូ​លីវ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ស្ករស ២ ស្លាបព្រា​បាយ​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ រួច​កូរ​អោយ​សព្វ​សឹម​លាង​ម៉ាស្សា​ល្បាយ​ថ្នមៗ​លើ​ផ្ទៃមុខ​កន្លែង​ដែលមាន​រន្ធ​ញើស​ធំ​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ អនុវត្ត​អោយបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៦. ទឹកកក ឬ​ទឹក​ត្រជាក់​
 
​ក្រោយពេល​ងូតទឹក​ក្ដៅ ចូរ​លាង​សម្អាត​មុខជា​មួយ​ទឹក​ត្រជាក់ ឬ​អ្នក​អាច​ប្រើប្រាស់​ដុំ​ទឹកកក​តូច​មួយ​ដុស​ផ្ទាល់​លើ​មុខ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com