ជាតិ
សេដ្ឋកិច្ច
ចិន នឹង​នាំចូល​ផ្លែស្វាយ​ពី​កម្ពុជា ៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​
05, Jun 2020 , 9:19 pm        
រូបភាព
កម្មករមួយចំនួនកំពុងរៀបចំស្វាយកែវរមៀត ដាក់ចូលក្នុងកញ្ច្រែងជ័រ។ រូបថត៖ សមាគមកំពង់ស្ពឺ។
កម្មករមួយចំនួនកំពុងរៀបចំស្វាយកែវរមៀត ដាក់ចូលក្នុងកញ្ច្រែងជ័រ។ រូបថត៖ សមាគមកំពង់ស្ពឺ។
ភ្នំពេញ​៖ កម្ពុជា​នឹង​នាំចេញ​ផ្លែស្វាយ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន ចំនួន​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ភាគី​ចិន និង​កម្ពុជា នឹង​រៀបចំ​ផ្លាស់ប្តូរ​ពិធីសារ​នាំ​ផ្លែស្វាយ​ជា​ផ្លូវការ នា​ថ្ងៃទី​៩​មិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​

 
​សេចក្តីប្រកាស​ដដែល​បាន​បញ្ជាក់ថា ផ្លែស្វាយ​កម្ពុជា នឹងត្រូវ​អនុញ្ញាតឱ្យ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន បន្ទាប់ពី​ផ្លែ​ចេក ។ កម្ពុជា អាច​នាំចេញ​ផ្លែស្វាយ ដែលមាន​គុណភាព​ខ្ពស់​ចំនួន​៥០​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ជា​រៀងរាល់ឆ្នាំ​។ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​អះអាង​ដូច្នេះ​ថា​៖« ការបើក​ទីផ្សារ​របស់​ចិន នឹង​អាច​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ផលិតផល​កសិកម្ម​ក្នុងប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ល្អប្រសើរ​»​។​
 
​រយៈពេល​៥​ដើមឆ្នាំ​២០២០ កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​បាន ៤៤,០៩៩​តោន​។ ចំនួន​នេះ​កើនឡើង​ជិត​៥១​ភាគរយ បើ​ធៀប​នឹង​រយៈ​ដូចគ្នា​កាល​ឆ្នាំ​២០១៩ ដែលមាន​ចំនួន​តែ ២៩,២១៤​តោន​ប៉ុណ្ណោះ​៕ 
 
 

Tag:
 កសិកម្ម​
  ស្វាយ​
© រក្សាសិទ្ធិដោយ thmeythmey.com